ក្រុមហ៊ុនផលិតថាមពលអគ្គិសនី Genera បាននិយាយថា ដែនដីព័រតូរីកូ បានរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ ទី១៦ ខែមេសា បន្ទាប់ពីរោងចក្រថាមពលនៅទូទាំងកោះ ត្រូវបានបិទដោយមិនត្រូវបានរំពឹងទុក។

ប្រជាជន ត្រូវបានគេមើលឃើញចាក់បំពេញធុងសាំងសម្រាប់ម៉ាស៊ីនភ្លើងរបស់ពួកគេនៅតាមលំនៅឋាន ហើយអាជីវកម្មជាច្រើនកន្លែងត្រូវបានបង្ខំឱ្យបិទទ្វារ។ ប្រជាជនក្នុងតំបន់បានសម្តែងការខកចិត្តដោយនិយាយថា វាជាការដាច់ចរន្តអគ្គិសនី «ដ៏ហួសចិត្ត» ដែលបានកើតឡើងញឹកញាប់ពេក។

ដែនដីព័រតូរីកូ បានដោះស្រាយជាយូរមកហើយនូវការដាច់ចរន្តអគ្គិសនីញឹកញាប់ រួមទាំងការដាច់ចរន្តអគ្គិសនីនៅថ្ងៃបុណ្យ។ ក្រុមហ៊ុន Genera បាននិយាយបន្ថែមនៅក្នុងការបង្ហោះលើ បណ្តាញ X ថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីនាំយកអង្គភាពគាំទ្រ និងស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ។
ទិន្នន័យពេលវេលាពិតប្រាកដពីគេហទំព័ររបស់ក្រុមហ៊ុន Genera បានបង្ហាញថា ក្រុមហ៊ុនចែកចាយថាមពល LUMA Energy បាននិយាយថា ការដាច់ចរន្តអគ្គិសនី បានចាប់ផ្តើមនៅម៉ោងប្រមាណ ១២:៤០នាទី យប់ ម៉ោងក្នុងស្រុក។ គិតត្រឹមម៉ោង២ រសៀល ម៉ោងក្នុងស្រុក រោងចក្រទាំងអស់នៅលើដែនដីរបស់អាមេរិកមួយនេះ នៅតែមិនដំណើរការ។