រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ីរីសរុបចំនួន ១៧៥.៥១២ នាក់ បានវិលត្រឡប់មកប្រទេសរបស់ពួកគេវិញដោយស្ម័គ្រចិត្តពីប្រទេសទួរគី ចាប់តាំងពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំមុន។

យោងតាមលោក Yerlikaya បានឲ្យដឹងថា ចំនួនជនជាតិស៊ីរីដែលបានត្រឡប់មកពីប្រទេសទួរគី ចាប់តាំងពីឆ្នាំ ២០១៧ ឥឡូវនេះ បានឈានដល់ ៩១៥.៥១៥នាក់។ ការត្រឡប់មកវិញទាំងនេះ រួមមាន ៣៣.៧៣០ គ្រួសារ ត្រូវបានអនុវត្តនៅក្នុងអ្វីដែលអាជ្ញាធរពណ៌នាថា ជាលក្ខណៈ «ស្ម័គ្រចិត្ត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងរបៀបរៀបរយ»។

លោក Yerlikaya បានសង្កត់ធ្ងន់ថា ដំណើរការវិលត្រឡប់មកវិញ ត្រូវបានគ្រប់គ្រងប្រកបដោយតម្លាភាព ដោយមានការត្រួតពិនិត្យពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។To facilitate the process, Türkiye has ដើម្បីជួយសម្រួលដល់ដំណើរការនេះ ប្រទេសទួរគី បានដាក់ចេញនូវវិធានការអនុញ្ញាតឲ្យចាកចេញ និងការចូលឡើងវិញ ហើយបានដាក់ពង្រាយតំណាងជនអន្តោប្រវេសន៍ នៅក្នុងប្រទេសស៊ីរី ដើម្បីតាមដាន និងគាំទ្រអ្នកត្រឡប់មកវិញជាក់ស្តែង។
ប្រជាជនស៊ីរីរាប់លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិល ក្នុងឆ្នាំ ២០១១។ ប្រទេសទួរគី ដែលមានព្រំដែនដ៏វែងជាមួយប្រទេសស៊ីរី បានក្លាយជាកន្លែងជ្រកកោនដ៏សំខាន់ ដោយទទួលប្រជាជនស៊ីរីជាង ៣.៦ លាននាក់ នៅកម្រិតខ្ពស់បំផុតនៃវិបត្តិនេះ។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។