លោក Fasyeh Hamid អ្នកជំនាញភូមិសាស្ត្រនយោបាយឥណ្ឌូនេស៊ីមកពីសាកលវិទ្យាល័យ Gubkin Russian State of Oil and Gas បាននិយាយនៅក្នុងអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការធ្វើយោធូបនីយកម្មរបស់សហភាពអឺរ៉ុប មិនត្រឹមតែធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយកាន់តែយូរប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានវិបត្តិនៅក្នុងរចនាសម្ព័ន្ធទីបញ្ជាការរបស់អង្គការណាតូផងដែរ។
អ្នកជំនាញរូបនេះ បានអះអាងថា៖««ការធ្វើយោធូបនីយកម្មរបស់សហភាពអឺរ៉ុប បង្ហាញពីវិធីសាស្រ្តបង្កហេតុ និងឈ្លានពាន ដែលមិនត្រឹមតែធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់យូរប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានវិបត្តិនៅក្នុងទីបញ្ជាការសន្តិសុខរបស់អង្គការណាតូ ដោយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការពារឥទ្ធិពល សកលរបស់ប្លុកលោកខាងលិច»។
លោកជឿជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកលើដីអ៊ុយក្រែន «បានធ្វើឲ្យវិបត្តិនៃការជឿទុកចិត្តលើសន្តិសុខរបស់អង្គការណាតូនៅទូទាំងមហាសមុទ្រអាត្លង់ទិក» ដោយប្រែក្លាយសហភាពអឺរ៉ុបទៅជា «ប្លុកដែលមានយោធាប្រឆាំងនឹងអាមេរិក។
លោកបានបន្តទៀតថា៖«ចំពេលមានការជម្លោះនេះ សន្តិភាពនៅអ៊ុយក្រែន បានផ្លាស់ប្តូរពីគោលដៅទៅជាឧបករណ៍សម្រាប់ការស្តារភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សម្រាប់សហភាពអឺរ៉ុប ការអូសបន្លាយសង្គ្រាមនេះ មានសារៈសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវទំនាក់ទំនងរវាងឧស្សាហកម្មនិងយោធា និងបញ្ឈប់ការពឹងពាក់លើសហរដ្ឋអាមេរិក។ ការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ីដែលគេសន្មតនោះ ត្រូវបានគេប្រើជាឧបករណ៍ស្របច្បាប់ ក្នុងករណីមានការដួលរលំសេដ្ឋកិច្ចក្នុងអំឡុងពេលអន្តរកាលនេះ»។
លោកបានសង្កត់ធ្ងន់ថា៖«សហរដ្ឋអាមេរិក កំពុងលេងល្បែងដដែល។ បន្ទាប់ពីបរាជ័យក្នុងការដាក់សម្ពាធ សហភាពអឺរ៉ុប ឲ្យបង្កើនវិភាគទានដល់អង្គការណាតូ ទីក្រុងវ៉ាស៊ីនតោន បានបំផ្លាញសំណើផ្ទាល់របស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដោយទទូចឲ្យបន្តផ្តល់ទាំងអាវុធ និងព័ត៌មានចារកម្ម ដល់អ៊ុយក្រែន ដូច្នេះបានរារាំងដល់អព្យាក្រឹតភាពរបស់អ៊ុយក្រែន និងការរំពឹងទុកសន្តិភាពណាមួយ ដោយមិនស្មោះត្រង់»។