លោក Trump រារាំងការវាយប្រហាររបស់អ៊ីស្រាអែល ក្រោយមានការបែកបាក់ក្នុងរដ្ឋបាលរបស់លោក

2025/04/17 10:18:20 pm        69


យោងតាមមន្ត្រីរដ្ឋបាល និងបុគ្គលផ្សេងទៀត ដែលផ្ដល់ព័ត៌មានអំពីការពិភាក្សា បានឲ្យដឹងថា អ៊ីស្រាអែលមានគម្រោងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងឆាប់រហ័សនៅខែឧសភា ប៉ុន្តែត្រូវបានរារាំងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីគាំទ្រដល់ការចរចាកិច្ចព្រមព្រៀងជាមួយក្រុងតេអេរ៉ង់ ក្នុងការកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងនេះ។

លោក Trump បានធ្វើការសម្រេចចិត្ត បន្ទាប់ពីមានការជជែកពិភាក្សាផ្ទៃក្នុងជាច្រើនខែអំពីថា តើត្រូវបន្តការងារការទូត ឬគាំទ្រអ៊ីស្រាអែលរារាំងសមត្ថភាពរបស់អ៊ីរ៉ង់កុំឲ្យផលិតគ្រាប់បែកនុយក្លេអ៊ែរដែរ ឬយ៉ាងណា ក្នុងពេលដែលប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវបានធ្វើឲ្យចុះខ្សោយទាំងផ្នែកយោធា និងសេដ្ឋកិច្ច។

ការជជែកដេញដោលនេះ បានបង្ហាញឲ្យឃើញនូវការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រវាងមន្ត្រីខុទ្ទកាល័យសហរដ្ឋអាមេរិកដែលតែងគាំទ្រឲ្យសង្គ្រាម និងជំនួយការផ្សេងទៀតដែលកាន់តែសង្ស័យថា តើការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ អាចបំផ្លាញមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសនេះ និងបញ្ចៀសកុំឲ្យសង្គ្រាមរីករាលកាន់តែធំបានដែរ ឬទេ។

ការជជែកគ្នាបាននាំឲ្យមានការយល់ស្របមិនស្រុះស្រួលគ្នាមួយ ពោលគឺសម្រាប់ពេលនេះ ប្រឆាំងនឹងវិធានការយោធា ដោយអ៊ីរ៉ង់បានបង្ហាញពីឆន្ទៈចរចា។ ថ្មីៗនេះ មន្ត្រីអ៊ីស្រាអែលបានបង្កើតផែនការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងខែឧសភា។ ពួកគេបានត្រៀមខ្លួនអនុវត្ត ហើយពេលខ្លះ មានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើវិធានការនេះ។ តែយ៉ាងណាក្ដី សម្រាប់ពេលនេះ លោក Trump បានជ្រើសរើសការងារការទូត ជាជាងមានវិធានការយោធា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm