យុវជន Saeed Abdel Ghafour វ័យ ១៥ឆ្នាំ បានលេងនៅតាមផ្លូវក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា រយៈពេល ១សប្តាហ៍ក្រោយផ្អាកការប្រយុទ្ធគ្នាកាលពីខែមករា ។
ក្មេងប្រុសម្នាក់នេះ និយាយថា ពួកយើងកំពុងលេង ពួកយើងពុំបានមើលឃើញអ្វីខុសពីប្រក្រតីនោះទេ តំបន់មានសុវត្ថិភាព ។ ភ្លាមៗនោះ គ្រឿងចក្រដែលព្យាយាមបោសសម្អាតកម្ទេចកម្ទី បានឈូសឆាយត្រូវគ្រាប់មិនទាន់ផ្ទុះ ។ ក្មេងប្រុសបន្តទៀតថា ពួកយើងអត់បានមើលឃើញអ្វីនោះទេ ពួកយើងត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើងដ៏ក្តៅងំ ។
ឧបទ្ទេវហេតុនេះ បង្ហាញយ៉ាងច្បាស់ថា គ្រាប់មិនទាន់ផ្ទុះ បានក្លាយជាការគំរាមកំហែងមួយដល់តំបន់ហ្កាហ្សា ។
យោធាអ៊ីស្រាអែល និយាយថា គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ពួកគេបានបើកការវាយប្រហារតាមច្រកអាកាសជាង ៤ម៉ឺនលើកលើតំបន់ហ្កាហ្សាស្រ្ទីប ហើយក្រុមអ្នកជំនាញនិយាយថា គ្រាប់បែក ១គ្រាប់ក្នុងចំណោម ១០គ្រាប់ដែលពួកគេបានវាយប្រហារ មិនបានផ្ទុះនោះទេ ។
លោក Greg Crowther គឺជាប្រធានអង្គការទីប្រឹក្សាគ្រាប់មីន និយាយថា ច្បាស់ណាស់ថា គ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ ស្ថិតនៅក្នុងគំនរបាក់បែក ៕