ចិនបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Boeing

2025/04/17 11:38:26 pm        61

កាសែត Bloomberg News បានរាយការណ៍ដោយលើកប្រភពមនុស្សជំនិតនឹងបញ្ហានេះថា ចិនបានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ មិនត្រូវទទួលយកការចែកចាយយន្តហោះ Boeing BA.N បន្ថែមទៀតនោះទេ ជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធ ១៤៥ភាគរយលើទំនិញចិន ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ដែលចាត់ទុកចិនថាស្ថិតក្នុងចំណោមទីផ្សារកំណើនធំបំផុតរបស់ខ្លួន និងជាទីដែលក្រុមហ៊ុនប្រជែង Airbus AIR.PA ឈរលើទីតាំងលេចធ្លោនោះ បានធ្លាកចុះ ២ភាគរយ នៅក្នុងការជួញដូរមុននេះ ។

ក្រុមហ៊ុនអាកាសចរណ៍កំពូលៗចំនួន ៣របស់ចិន គឺក្រុមហ៊ុន Air China, China Eastern Airlines និងក្រុមហ៊ុន China Southern Airlines គ្រោងទទួលយកការចែកចាយយន្តហោះ Boeing ចន្លោះឆ្នាំ ២០២៥-២០២៧ ។

កាសែត Bloomberg រាយការណ៍ថា ទីក្រុងប៉េកាំង បានស្នើសុំផងដែរឲ្យក្រុមហ៊ុនដឹកជញ្ជូនចិន ផ្អាកការទិញសម្ភារៈពាក់ព័ន្ធនឹងយន្តហោះ និងគ្រឿងបង្គុំពីក្រុមហ៊ុនសហរដ្ឋអាមេរិក ។

វិធានការរបស់ចិនក្នុងការផ្អាកការទិញសមាសធាតុទាក់ទងនឹងយន្តហោះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យថ្លៃថែទាំហក់ឡើងខ្ពស់សម្រាប់យន្តហោះដែលហោះហើរក្នុងប្រទេស ។

វិធានការរបស់ទីក្រុងប៉េកាំង បានកើតមានបន្ទាប់ពីការសម្រេចចិត្តកាលពីសប្តាហ៍មុន ដើម្បីបង្កើនពន្ធនាំចូលរបស់សហរដ្ឋអាមេរិកដល់ ១២៥ភាគរយ ជាការសងសឹកនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមរិក ដែលនឹងធ្វើឲ្យកើនឡើងការចំណាយលើយន្តហោះ Boeing សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនចិន ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm