សីតុណ្ហភាពនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ៤៥អង្សាសេ ពេលដែលប្រជាពលរដ្ឋជួបរលកកម្តៅដ៏អាក្រក់កាលពីថ្ងៃអង្គារ ។
មនុស្សនៅតាមផ្លូវនាំគ្នាគ្របក្បាល ពេលអាកាសធាតុក្តៅខ្លាំងបែបនេះ ហើយនិងរកទិញអ្វីផឹកនៅតូបលក់ភេសជ្ជៈត្រជាក់ៗតាមផ្លូវ ។
លោក Radheshyam Sharma គឺជាប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា និយាយថា សីតុណ្ហភាពអតិបរមានៅរដ្ឋភាគនិរតី Rajasthan បានកើនឡើងជាង ៤៥អង្សាសេ ដែលមានន័យថារលកកម្តៅទី ២ បានចាប់ផ្តើមហើយ ។
លោក Sharma បន្តថា សីតុណ្ហភាពអាចនឹងកើនឡើងបន្ថែមទៀត ២-៣អង្សាសេ ក្នុងរយៈពេល ២-៣ថ្ងៃបន្ទាប់ ។
ស្ថិតក្នុងតំបន់ត្រូពិក ភាគច្រើននៃតំបន់ក្នុងប្រទេសឥណ្ឌា នឹងមើលឃើញខែប្រាំងសីតុណ្ហភាពក្តៅខ្លាំង ៕