ប្រមុខធនាគារពិភពលោកមិនប្រាកដពីមូលនិធិអាមេរិក សម្រាប់ប្រទេសក្រីក្រ ទោះមានការសន្ទនាប្រកបដោយការស្ថាបនា

2025/04/18 02:08:13 am        157


ប្រមុខធនាគារពិភពលោក លោក Ajay Banga កាលពីថ្ងៃពុធ (ទី១៦ ខែមេសា) បាននិយាយថា លោកបានពិភាក្សាក្នុងន័យស្ថាបនាជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អំពីស្ថាប័នផ្តល់កម្ចីអភិវឌ្ឍន៍ ប៉ុន្តែលោកមិនដឹងថា តើសហរដ្ឋអាមេរិកនឹងផ្តល់វិភាគទានកម្រិតណានោះទេដល់មូលនិធិរបស់ធនាគារ សម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។

លោក Banga បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើសហរដ្ឋអាមេរិកមិនបានធ្វើតាមការសន្យា ក្នុងការផ្ដល់ឲ្យសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ចំនួន ៤ពាន់លានដុល្លារ ដែលជាការសម្រេចរបស់រដ្ឋបាលនៃអតីតប្រធានាធិបតី លោក Joe Biden កាលពីឆ្នាំមុន ហើយដោយប្រទេសមួយចំនួន នៅអឺរ៉ុប បានកាត់បន្ថយមូលនិធិដែលបានសន្យាផ្ដល់ឲ្យ វាអាចកាត់បន្ថយមូលនិធិចុងក្រោយរបស់ IDA ចំនួន ១០០ពាន់លានដុល្លារមកនៅ ៨០ពាន់លានដុល្លារ ឬ ៨៥ពាន់លានដុល្លារ។

មួយសប្តាហ៍មុនមានកិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន លោក Banga បានប្រាប់ថា៖ «យើងកំពុងមានកិច្ចសន្ទនាប្រកបដោយការស្ថាបនាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ ខ្ញុំមិនដឹងថា វានឹងបញ្ចប់ទៅក្នុងលទ្ធផលបែបណាឡើយ ប៉ុន្តែខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយកិច្ចសន្ទនាដែលខ្ញុំកំពុងមាននេះ»។

នៅពេលត្រូវបានសួរថា តើរូបលោកនៅតែប្តេជ្ញាចិត្ត ចំពោះគោលដៅរបស់ធនាគារពិភពលោក ក្នុងការដក ៤៥ភាគរយនៃហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនទៅបញ្ចូលក្នុងគម្រោងដែលទាក់ទងនឹងអាកាសធាតុ នៅឆ្នាំនេះ ដើម្បីទប់ទល់នឹងគោលដៅរបស់ប្រធានាធិបតី លោក Trump ក្នុងការកាត់បន្ថយការផ្តល់មូលនិធិអាកាសធាតុនោះ លោក Banga បានឆ្លើយថា គម្រោងជាច្រើនដែលរួមបញ្ចូលក្នុងគោលដៅនោះ នឹងគ្រាន់តែជា «ការអភិវឌ្ឍន៍ឆ្លាតវៃ» ដែលមានអត្ថប្រយោជន៍ដល់អាកាសធាតុប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm