អតីតរដ្ឋមន្ត្រីមហាផ្ទៃលីបង់ លោក Nohad Machnouk បានបង្ហាញខ្លួន នៅចំពោះមុខចៅក្រមលោក Tarek Bitar នៅថ្ងៃព្រហស្បតិ៍នេះ ជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តលើការផ្ទុះកំពង់ផែ Beirut ក្នុងឆ្នាំ ២០២០។
ទីភ្នាក់ងារសារព័ត៌មានជាតិ បានរាយការណ៍ថា លោក Machnouk បានមកដល់ការិយាល័យចៅក្រម អមដោយមេធាវីរបស់ខ្លួន គឺលោក Naoum Farah។
វគ្គសួរចម្លើយ បានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការមកដល់របស់ពួកគេ ដែលជាជំហានដ៏សំខាន់មួយ នៅក្នុងការស៊ើបអង្កេតរបស់តុលាការ ចំពោះសោកនាដកម្មដ៏សាហាវបំផុតមួយរបស់ប្រទេសលីបង់ ដែលបាន បណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់ និងរាប់ពាន់នាក់ រងរបួស។
លោកចៅក្រម Bitar បានបន្តការស៊ើបអង្កេតរបស់ខ្លួនឡើងវិញ នៅដើមឆ្នាំនេះ បន្ទាប់ពីមានឧបសគ្គផ្នែកច្បាប់ និងនយោបាយអូសបន្លាយ។