មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំសំពត់តង់នៅហ្កាហ្សា

2025/04/18 02:10:14 am        46

យោងតាមការអះអាងរបស់ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្កាហ្សា បានឲ្យដឹងថា រលកនៃការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ត្រូវចំជំរំសំពត់តង់ជាច្រើនសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ។

លោក Mahmud Bassal គឺជាអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្កាហ្សា និយាយថា គោលដៅវាយប្រហារកាលពីយប់កន្លងទៅរបស់អ៊ីស្រាអែល រួមទាំងសំពត់តង់ជាច្រើនកន្លែងនៅតំបន់ al-Mawasi ស្ថិតក្នុងទីក្រុងភាគខាងត្បូង Khan Younis ។

លោក Bassal បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ទុរក្កបុគ្គលយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើននៃពួកគេគឺជាស្រ្តី និងកុមារ ហើយមនុស្ស ២៣នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីការវាយប្រហារមីស៊ីល ២គ្រាប់របស់អ៊ីស្រាអែលលើសំពត់តង់ជាច្រើន ដែលជាកន្លែងស្នាក់នៅរបស់គ្រួសារជម្លៀសខ្លួននៅតំបន់ al-Mawasi ។

លោក Bassal បន្តថា តំបន់ al-Mawasi ត្រូវបានកំណត់ដោយអ៊ីស្រាអែលថាជាតំបន់មនុស្សធម៌ ។ មនុស្ស ៧នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើសំពត់តង់នៅទីក្រុងភាគខាងជើង Beit Lahiya ខណៈការវាយប្រហារមួយផ្សេងទៀតនៅជិតតំបន់ al-Mawasi បានសម្លាប់ឪពុកម្នាក់ និងកូនប្រុសរបស់គាត់ដែលរស់នៅក្នុងសំពត់តង់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm