អ្នកនយោបាយស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី

2021/12/06 07:35:05 pm        627

​ភ្នំពេញ៖ អ្នកនយោបាយមកពីគណបក្សផ្សេងគ្នា បានស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយបានលើកឡើងថា បេក្ខភាពរបស់ឯកឧត្តម នឹងក្លាយជាការប្រកួតប្រជែងផ្នែកបញ្ញា ស្មារតី និងទស្សនៈនយោបាយនាពេលអនាគត។

បន្ទាប់ពីមានការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី កាលពីដើមខែនេះ លោក ពេជ្យ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានលើកឡើងថា ការដាក់បេក្ខភាពនេះ គឺជាការសម្រេចផ្ទៃក្នុងគណបក្សសាមី។ លោក ពេជ្យ ស្រស់ បានចាត់ទុកការដាក់ បេក្ខជនជំនាន់ក្រោយ គឺជាការត្រៀមខ្លួនរបស់លោក ជាប្រធានគណបក្សមួយរូប ដើម្បីប្រកួតប្រជែង តំណែងនាយករដ្ឋមន្រ្តីនាពេលអនាគត។

លោក បានបញ្ជាក់ថា ក្នុងនាមរូបលោកផ្ទាល់ គឺស្វាគមន៍គ្រប់បេក្ខភាពគណបក្សនយោបាយទាំង អស់ ដោយការប្រកួតប្រជែងទៅលើបញ្ញាស្មារតី និងលើទីលានទស្សនៈនយោបាយផ្ចាល់ខ្លួនជាដើម។

ដោយឡែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកឡើងផងដែរថា ការដាក់បេក្ខភាព​អ្នកជំនាន់ក្រោយ គឺជាការជំរុញ និងលើកទឹកចិត្តទៅដល់យុវជនឲ្យចូលរួមសមរភូមិនយោបាយ ដើម្បី​ត្រៀមចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ហើយនេះ បាន​ឆ្លុះបញ្ចាំង​ពី​លម្ហប្រជាធិបតេយ្យ​របស់កម្ពុជា​ កាន់តែល្អប្រសើរថែមទៀតផងដែរ។

លោក ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ​បានលើកឡើងថា ដើម្បីជំរុញឲ្យ​លទ្ធិប្រជាធិបតេយ្យ​មានភាពពេញលេញ ការរៀបចំបេក្ខភាពប្រកួតប្រជែង​អ្នក​នយោបាយ​ជំនាន់ក្រោយ គឺជាការបោះជំហាន នៃបរិបទនយោបាយរបស់កម្ពុជា​ ឲ្យកាន់តែប្រសើរជាងមុន។

យ៉ាងណាមិញ បើទោះបីមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតក៏ពិតមែន ប៉ុន្តែតំណែងនាយករដ្ឋមន្រ្តីនេះ ដាច់ខាត គឺត្រូវឆ្លងកាត់ដំណើរការបោះឆ្នោត។

ឯកឧត្តម ហ៊ុន ម៉ាណែត ចន្លោះឆ្នាំ១៩៩៩ បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា ក្នុងទី ក្រុង West Point សហរដ្ឋអាមេរិក ​ហើយលោកជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀន​នៅ​សាលា West Point ខណៈឯកឧត្តម​ ក៏បានចូលបម្រើការងារកងទ័ពរួចទៅហើយ ​នៅ​ក្នុង​កង​យោធពលខេមរ ភូមិន្ទ តាំងពីឆ្នាំ១៩៩៥ ៕

អត្ថបទ៖ សេក ឧត្តម



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm