​​សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ

2025/04/18 04:24:41 am        198

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន គឺជាភ្ញៀវពិសេសសម្រាប់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ខណៈ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចទី២នៃពិភពលោករូបនេះត្រូវ បានទទួលបដិសណ្ឋារកិច្ចដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ផងនោះ បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន សម្ដេចតេជោ«បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ»។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាងនេះទៅទៀតសម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះគឺជាខួបទី១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្ដេចបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ថាជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។ 

 បើតាមឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងទៀតថា នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយនៅពេល ដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ឯកឧត្តម ជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី៤ខែមុន នៅប្រទេសចិន តែពេលនេះ ឯកឧត្តមបានមកជួប សម្ដេចតេជោផ្ទាល់នៅប្រទេសកម្ពុជា។ ឯកឧត្តមបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្តមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តម មើលទៅលើទឹកមុខរបស់ប្រជាជនដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយស្វាគមន៍ឯកឧត្តម ដោយចេញពីបេះដូង ឯកឧត្តមពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។ 

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងអំពីតួនាទីរបស់ចិន ដែលសម្ដេចបានកោតសរសើរចំពោះមុខឯកឧត្តមប្រធានាធិបតីចិនថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ, គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល, គំនិតផ្ដួចផ្ដើមសន្តិសុខសាកល, និងគំនិតផ្ដួចផ្ដើមអរិយធម៌សាកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុមជាដើម។

សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្ត នយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរផងដែរ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm