ឯកសារ៖ រុស្ស៊ី គ្រោងនឹងប្រើប្រាស់ក្រុមហ៊ុនអាមេរិកដែលរឹបអូសបាន ដើម្បីចិញ្ចឹមកងទ័ពខ្លួន

2025/04/18 08:58:02 am        336

ឯកសារមួយច្បាប់មើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា រុស្ស៊ី បានរៀបចំគម្រោងជាច្រើនដើម្បីប្រើប្រាស់ក្រុមហ៊ុនអាហាររបស់អាមេរិកមួយ ដែលវិមានក្រឹមឡាំងបានរឹបអូស ហើយដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីប្រើយកទៅផ្គត់ផ្គង់ស្បៀងដល់កងទ័ពទីក្រុងមូស្គូ។

ខណៈដែលសហរដ្ឋអាមេរិក និងវិមានក្រឹមឡាំង កំពុងចរចាបញ្ឈប់សង្គ្រាមអ៊ុយក្រែន ក្រុមហ៊ុនផលិតអាហារកំប៉ុងមួយឈ្មោះថា Glavprodukt ដែលត្រូវបានរឹបអូសកាលពីខែតុលា និងជាក្រុមហ៊ុនរបស់អាមេរិកតែមួយគត់ដែលត្រូវរឹបអូសឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា បញ្ហារបស់ក្រុមហ៊ុននោះនឹងក្លាយជាផ្នែកមួយនៃកិច្ចសន្ទនាអំពីការកំណត់ឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។

លិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្រ្តីយុត្តិធម៌រុស្ស៊ី ស្ដីពីការគ្រប់គ្រងថ្មីលើក្រុមហ៊ុន Glavprodukt នេះបានបង្ហាញថា ការរឹបអូសយកស្ថាប័ននេះគឺចាំបាច់ដើម្បីធានានូវការផលិតស្បៀងអាហារមានស្ថេរភាព រួមទាំងការផ្គត់ផ្គង់នាពេលអនាគតដល់ឆ្មាំជាតិ និងក្រសួងការពារជាតិ។

គួឱ្យដឹងថា បណ្ដាញបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអឺរ៉ុបជាង ១០ស្ថាប័ន ត្រូវបានរឹបអូសនៅរុស្ស៊ី ដោយក្រឹត្យរបស់ប្រធានាធិបតី ជុំវិញការចោទប្រកាន់ជាច្រើន រួមទាំងក្រុមហ៊ុនផលិតស្រាបៀរដាណឺម៉ាក Carlsberg និងក្រុមហ៊ុនហ្វាំងឡង់ Fortum ហើយវិមានក្រឹមឡាំង បានព្រមានអំពីការរឹបអូសទ្រព្យសម្បត្តិបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am