បាល់ទាត់៖ ក្លិបអាល្លឺម៉ង់ RB Leipzig បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកលោក Jesse Marsch ហើយក្រោយដឹកនាំក្រុមបាន ៥ខែ។ Leipzig បានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ១១ ក្នុងតារាងបន្ទាប់ពីបរាជ័យចុងក្រោយបំផុតនៅទឹកដី Union Berlin កាលពីយប់ថ្ងៃសុក្រ។

នេះជាបរាជ័យ ៣ប្រកួតផ្ទួនៗផងដែរសំរាប់ Leipzig ហើយ ១៤ប្រកួតរដូវកាលនេះនៅ Bundesliga, Leipzig ឈ្នះតែ ៥ប្រកួតប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ Leipzig ក៏ធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុប UEFA Champions League ផងដែរដោយកំពុងឈរលេខ៣ ក្នុងពូលមុនជួបជាមួយ Manchester City ប្រកួតចុងក្រោយក្នុងពូល។ លោក Achim Beierlorzer នឹងដឹកនាំក្រុមបណ្ដោះអាសន្នសំរាប់ការប្រកួតទល់នឹង Manchester City នៅយប់ថ្ងៃអង្គារនេះ៕
អត្ថបទ៖នាង សុភាវុធ