ក្រុមហ៊ួទី៖ មនុស្សជិត៤០នាក់ស្លាប់ និងជាង១០០នាក់ រងរបួស ក្នុងការវាយប្រហាររបស់អាមេរិកលើប្រទេសយេម៉ែន

2025/04/18 04:56:00 pm        335

ទូរទស្សន៍របស់ក្រុមហ៊ួទី al-Masirah បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើកំពង់ផែឥន្ធនៈ Ras Isa របស់ប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ បាន  បណ្តាលឲ្យមនុស្សយ៉ាងតិច៣៨នាក់ ស្លាប់ និង ១០២នាក់ រងរបួស។ 

ទូរទស្សន៍នេះ បានឲ្យដឹងថា ជនរងគ្រោះ គឺជាកម្មករ និងជាបុគ្គលិកកំពង់ផែ។

ក្រុមការពារជនស៊ីវិល និងជួយសង្គ្រោះ កំពុងធ្វើការពន្លត់អគ្គិភ័យដែលឆេះនៅកំពង់ផែ Ras Isa ហើយបញ្ជូនអ្នករងរបួស ទៅមន្ទីរពេទ្យ។

នាពេលកន្លង ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (USCENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារ និងបំផ្លាញកំពង់ផែ Ras Isa កាលពីថ្ងៃព្រហស្បតិ៍ «ដើម្បីលុបបំបាត់ប្រភពនៃឥន្ធនៈនេះនិង«ធ្វើឲ្យប្រភពសេដ្ឋកិច្ចរបស់ក្រុមហ៊ួទីចុះខ្សោយ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសយេម៉ែន បានប្រាប់សារព័ត៌មានស៊ីនហួថា មានការវាយប្រហារ ៥លើកទៅលើកំពង់ផែនេះ ហើយបានធ្វើឲ្យវាខូចខាតដោយផ្នែក។

កាលពីពាក់កណ្តាលខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឲ្យកងទ័ពអាមេរិក ចាប់ផ្តើម«សកម្មភាពយោធាដ៏ម៉ឺងម៉ាត់ និងខ្លាំងក្លា» ប្រឆាំងនឹងក្រុមហ៊ួទី បន្ទាប់ពីពួកគេ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបន្តការវាយប្រហារលើនាវាអ៊ីស្រាអែល នៅសមុទ្រក្រហម ដោយលើកឡើងពីការរាំងខ្ទប់ជំនួយរបស់អ៊ីស្រាអែលមិនឲ្យទៅដល់តំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm