រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសបន្ថែមពេលដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៣០ថ្ងៃទៀតនៅក្នុងស្រុកចំនួន១៥៧ស្រុក ដោយសារភ្លៀងធ្លាក់ខ្លាំង។ យោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅក្នុងកាសែតផ្លូវការ «El Peruano» រដ្ឋាភិបាលបាននិយាយថា វិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី២២ ខែមេសា ទាំងនៅក្នុងក្រុង និងតំបន់ផ្សេងៗទៀត។

រដ្ឋាភិបាល និយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបន្តអនុវត្តវិធានការ និងសកម្មភាពបន្ទាន់និងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំង។
ក្រឹត្យនេះបាននិយាយបន្តថា ចំណាត់ការមិនទាន់បានធ្វើ ត្រូវបានកំណត់ ដែលបញ្ហាចម្បងទាក់ទងនឹងការអនុវត្តដំណោះស្រាយលំនៅឋាន និងការស្តារឡើងវិញសេវាទឹកស្អាត និងអនាម័យ។

យោងតាមរបាយការណ៍ថ្មីៗនេះរបស់វិទ្យាស្ថានជាតិការពារជនស៊ីវិលបានឲ្យដឹងថា គ្រោះអាសន្នចំនួន ៥.៤៣០លើក បានកើតឡើង ដែលក្នុងនោះជាង៣.៥០០លើក ទាក់ទងទៅនឹងភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។
គ្រោះអាសន្នដែលត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ រួមមានបំណាក់ដី ទឹកជំនន់ និងការបាក់រលំលំនៅឋាន ដែលបានធ្វើឲ្យប៉ះពាល់ដល់មនុស្សចំនួន១៨៧.៤៨៦នាក់ ខណៈអ្នកស្លាប់សរុបមានចំនួន ៩១នាក់ និង ១៤នាក់ផ្សេងទៀតបាត់ខ្លួនដោយសារតែភ្លៀងធ្លាក់ខ្លាំង។