ប្រជាជន និងអ្នកទេសចរ បានរីករាយនឹងអាកាសធាតុក្តៅខ្លាំងមិនសមស្របតាមពេលវេលា នៅលើឆ្នេរសមុទ្រប្រទេសប៉ូឡូញ ខណៈប្រទេសនេះត្រូវបានកំណត់ថាជាប្រទេសក្តៅបំផុតមួយនៅអឺរ៉ុប នេះបើយោងតាមមន្ត្រីឧតុនិយម។

មន្ត្រីនិយាយថា ខ្យល់ក្តៅនឹងកើតឡើងនៅទូទាំងប្រទេស ដែលអាចធ្វើឱ្យប្រទេសប៉ូឡូញក្លាយជាប្រទេសដែលក្តៅបំផុតនៅអឺរ៉ុប។ ក្មេងៗនិងមនុស្សពេញវ័យ បានលេងនៅសមុទ្រ ឬដើរតាមមាត់សមុទ្រ។

សីតុណ្ហភាពខ្ពស់ខុសពីធម្មតាសម្រាប់ខែមេសា បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ អ្នកស្រុក បាននិយាយថា «យើងកំពុងនិយាយអំពីសីតុណ្ហភាព ដែលជួនកាលវាអាចមានព្រិលធ្លាក់ក្នុងខែមេសានេះ នៅក្នុងតំបន់របស់យើង ហើយថ្ងៃនេះជារដូវក្តៅទៅវិញ» ។
ប៉ុន្តែ ខណៈមនុស្សជាច្រើនបានរីករាយនឹងស្ថានភាពអាកាសធាតុដ៏រីករាយ មនុស្សមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភអំពីអ្វីដែលសីតុណ្ហភាពក្តៅខ្លាំងនៅក្នុងខែមេសា។
មន្ត្រីបាននិយាយថា «វាល្អ ប៉ុន្តែនៅក្នុងទស្សនវិស័យរយៈពេលវែង មានការព្រួយបារម្ភថា មនុស្សជំនាន់ក្រោយនឹងប្រឈមមុខទៅនឹងអកាសធាតុនៃការកើនឡើងកម្តៅផែនដី។