អង្គការឃ្លាំមើលនុយក្លេអ៊ែរUN៖ ខ្លួនគួរតែមានសិទ្ធិចូលរួមក្នុងការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់-អាមេរិក

2025/04/18 07:32:34 pm        381

លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៧ មេសាសប្ដាហ៍នេះ ថា អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិគួរតែដើរតួនាទីក្នុងកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។

លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ១៦ មេសា បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi អំពីរបៀបដែលទីភ្នាក់ងារ IAEA អាចគាំទ្រការចរចានុយក្លេអ៊ែរ អ៊ីរ៉ង់-អាមេរិក។ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចចរចាបរាជ័យ។

ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi លោក Grossi បានសង្កត់ធ្ងន់កាលពីថ្ងៃពុធអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាតាមមាគ៌ាការទូត ។

ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់គឺ "ស្ថិតក្នុងដំណាក់កាលសំខាន់ណាស់"។

កាលពីឆ្នាំ ២០១៨លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលនាំឱ្យអ៊ីរ៉ង់ដើរលើសពីដែនកំណត់នៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់កិច្ចព្រមព្រៀងនោះ និងកម្រិតការត្រួតពិនិត្យរបស់ IAEA ។

កាលពីខែកុម្ភៈទីភ្នាក់ងារ IAEA បានចេញផ្សាយរបាយការណ៍មួយដែលនិយាយថាស្ថានភាពបច្ចុប្បន្នគឺ "មានការព្រួយបារម្ភយ៉ាងខ្លាំង" ខណៈទីក្រុងតេអេរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសុទ្ធដល់ទៅ៦០% ដែលជិតឈានដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់បានបដិសេធជាយូរមកហើយក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm