អាជ្ញាធរមីន រៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលជួយដល់កម្ពុជា តាំងពីឆ្នាំ១៩៩២មក

2021/12/06 01:59:04 pm        739

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ការរៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន និងទទួលទានអាហារសាមគ្គី ក្នុងក្របខណ្ឌគ្រួសារវិស័យមីន នៅទីលានវាយកូនហ្គោលហ្គាដិនស៊ីធី កាលពីថ្ងៃទី០៤ ខែធ្នូ កន្លងមកនេះ បានទទួលដោយជោគជ័យគួរជាទីមោទនៈ។

កម្មវិធីនេះ មានការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំពីក្រសួងស្ថាប័ននានា អង្គទូតប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ សមាគម និងវិស័យឯកជនជាតិ/អន្តរជាតិ និងមិត្ដវិស័យមីនជាច្រើនទៀតចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន​ឯកជន​មួយចំនួនដែលចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំព្រឹត្តិការណ៍នេះកើតឡើង ដោយទទួលការអបអរសាទរពីមិត្តវិស័យមីនទាំងអស់ រួមមាន៖

១/. លោក Larry Kao អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ Manhattan & Medtecs

២/. Prince Foundation

៣/. លោក Mao Saravuth នាយកប្រតិបត្តិនៃក្រុមហ៊ុន IQPS Trading

៤/. លោក Anthony S. Gadlardi អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន SEARA Sports Systems

៥/. លោក Luis Moniz នាយកគ្រប់គ្រងនៃក្រុមហ៊ុន HGB luxury Division

៦/. លោក Mr T. Mohan នាយកគ្រប់គ្រងសារព័ត៌មាន Khmer Times

៧/. លោក Sochhath Gno អ្នកគ្រប់គ្រងសាខានៃក្រុមហ៊ុន SCG

៨/. លោក Salah Essa នាយកក្រុមហ៊ុន Management Venture Asia (Cambodia) Co. Ltd

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បី​អំពាវឲ្យ​មានការយកចិត្តទុកដាក់បន្ថែម និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីន​មនុស្សធម៌​នៅកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជា​កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅ​លប់បំបាត់​ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រជាតិ​សកម្មភាពមីន ២០១៨-២០២៥។

ឯកឧត្តម បានបន្តទៀតថា "ការវាយគ្រាប់បាល់កាន់តែច្រើន ជំនាញរបស់អ្នកកាន់តែរីកចម្រើន ប៉ុន្ដែវាខុសពីការវាយគ្រាប់មីន ពេលអ្នកប៉ះគ្រាប់មីន អ្នកនឹងមិនមានឱកាសវាយវាម្តង ទៀតទេ ឬបើអ្នកនៅរស់ អ្នកនឹងមិនចង់វាយវាទៀតទេ..." រឿងនេះ​បានកើតឡើងចំពោះមនុស្សជិត ៦៥,០០០នាក់ ដែលត្រូវបានស្លាប់ ពិការ និងរងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពី​សង្គ្រាមនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីដៃគូអភិវឌ្ឍ ប្រទេស​ជាមិត្ត និងអង្គការសប្បុរសធម៌នានា ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជាថវិកាដ៏ច្រើន​សន្ធឹកសន្ធាប់ ​ឧបករណ៍សម្ភារៈ​ និងការកសាងសមត្ថភាព សម្រាប់វិស័យ​សកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ៗ ក្នុងការចូលរួម​ការងារ​ថែរក្សាសន្តិភាព ​ការ​សង្គ្រោះជីវិត​ ការកាត់បន្ថយភាពក្រីក្រ ​និងការស្តារសេដ្ឋកិច្ច-សង្គម ដែលអ្វីដែល​សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា “យើងទាំងអស់គ្នា ​បានចាប់ផ្តើមរួមគ្នា ហើយយើង នឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បី​ឆ្ពោះទៅរកកម្ពុជា​គ្មាន​មីនឆ្នាំ​២០២៥ ខាងមុខ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm