រដ្ឋមន្ត្រី៖ អ៊ីស្រាអែល រំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ នៅភាគខាងត្បូងលីបង់ចំនួន ២៧០០ដង

2025/04/18 10:20:31 pm        146

រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Paul Morcos បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលមួយថា ចំនួននៃការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយប្រទេសលីបង់ គឺ ២.៧០០ដង។

តួលេខនេះ បានឈរនៅត្រឹម ១.៥០០ដង កាលពីខែមុន។

យោងតាមលោក Morcos បានឲ្យដឹងថា សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែល រារាំងកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពលីបង់ ក្នុងគោលបំណងធានាស្ថិរភាព នៅតាមព្រំដែនជាមួយអ៊ីស្រាអែល។

លោករដ្ឋមន្ត្រី បាននិយាយថា៖«អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ចំនួន ២.៧០០ដង។ មនុស្សសរុបចំនួន ១៨០នាក់ បានធ្លាក់ខ្លួនជារងគ្រោះ ដោយការវាយឆ្មក់តាមអាកាស និងការវាយប្រហារដោយគ្រាប់ផ្លោង ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន« ដោយមិនបានបញ្ជាក់ថាតើមានជនស៊ីវិលប៉ុន្មាននាក់ទេ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបន្តកាន់កាប់ស្រុកចំនួន ៥ របស់អ៊ីស្រាអែល នៅព្រំដែន គឺរំលោភលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Morcos បាននិយាយថា៖«កងទ័ពកំពុងប្រឈមនឹងការលំបាកជាច្រើន ដោយសារតែការវាយប្រហារឥតឈប់ឈរ និងការបដិសេធរបស់អ៊ីស្រាអែល ក្នុងការដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីលីបង់។ ជាលទ្ធផល ការដាក់ពង្រាយកងទ័ពលីបង់ដែលរំពឹងទុកដោយកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេល»។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm