នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលក្រសួងរបស់លោកចេញផ្សាយនៅពីថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី( Wang Yi) បានអំពាវនាវដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅតំបន់សកលខាងត្បូង ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយព្រមានថា សកម្មភាពនយោបាយ ដើម្បីបង្កើនអំណាច និង «កាគំរាមកំហែជាឯកតោភាគី» កំពុងបង្កើតឲ្យមានការបែកបាក់។
នៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ទៅកាន់កិច្ចប្រជុំតុមូល នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក វ៉ាង បាននិយាយថា ជាថ្មីម្តងទៀត ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពវិបត្តិ ដោយជំរុញឲ្យប្រទេសនានាប្រឆាំងនឹង«ការការពារនិយមឯកតោភាគី»និងកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ។