ក្រសួងបង្រួបបង្រួម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នករត់ចោលស្រុកកូរ៉េខាងជើងសរុបចំនួន ៣៨នាក់ បានចូលមកប្រទេសកូរ៉េខាងត្បូង ដើម្បីតាំងលំនៅថ្មី ក្នុងត្រីមាសទី១នៃឆ្នាំនេះ គឺធ្លាក់ចុះបន្តិចពីចំនួន ៤៣នាក់ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងបានបន្តថា អ្នកចូលមកចុងក្រោយនេះ នាំឲ្យចំនួនសរុបនៃអ្នករត់ចោលស្រុកកូរ៉េខាងជើងដែលបានមកដល់កូរ៉េខាងត្បូង ឡើងដល់ ៣៤.៣៥២នាក់។ ក្នុងចំណោមចំនួនសរុបក្នុងត្រីមាសទី១ មានបុរសម្នាក់ ហើយក្រៅពីនេះ គឺស្ត្រីទាំងអស់។
ចំនួនជាងពាក់កណ្តាលនៃអ្នកដែលបានមកដល់ប្រទេសកូរ៉េខាងត្បូង ក្នុងត្រីមាសទី១ គឺមានវ័យ ២០ ឬ ៣០ឆ្នាំ ដោយបន្តនិន្នាការរបស់មនុស្សវ័យក្មេង ដែលមកដល់កូរ៉េខាងត្បូង ដើម្បីស្វែងរកជីវិតថ្មី។
ភាគច្រើននៃអ្នករត់ចោលស្រុកកូរ៉េខាងជើងដំបូង បានលួចរត់ចូលទៅក្នុងប្រទេសក្រៅដោយខ្លួនឯង ហើយស្នាក់នៅទីនោះសម្រាប់រយៈពេល មុនពេលស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង ឬកន្លែងផ្សេងទៀត ដោយសារតែការគ្រប់គ្រងព្រំដែនអន្តរកូរ៉េ កាន់តែតឹងរ៉ឹង និងហេតុផលសន្តិសុខ។