ឥណ្ឌូនេស៊ី សន្យានាំចូលផលិតផលអាមេរិកបន្ថែមទៀត ជាផ្នែកមួយនៃកិច្ចពិភាក្សាពន្ធ

2025/04/19 12:21:01 am        200

នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌូនេស៊ី និយាយថា ពួកគេនឹងបង្កើនការនាំចូលប្រេង និងឧស្ម័នពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយការដំឡើងពន្ធគំរាមដោយទីក្រុងវ៉ាស៊ីនតោន ហើយកិច្ចប្រជុំនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ខែ ។

រដ្ឋមន្រ្តីសដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ក្រោយរូបលោក និងប្រតិភូផ្សេងទៀត បានជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Howard Lutnick អ្នកតំណាងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ។

លោក Airlangga បាននិយាយប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញនៅទីក្រុងវ៉ាស៊ីនតោនថា ឥណ្ឌូនេស៊ី នឹងបង្កើនការទិញថាមពលពីសហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិរាវ(LPG) ប្រេងឆៅ និងប្រេងសាំង ។

លោកបន្តថា ឥណ្ឌូនេស៊ី មានគម្រោងផងដែរក្នុងបន្តទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ដូចជាស្រូវសាលី សណ្តែកសៀង និងទឹកសណ្តែក ។

លោកថា ក្រុមប្រតិភូរបស់លោកសង្ឃឹមថានឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent នៅសប្តាហ៍ក្រោយ ហើយឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រមទទួលយកការចរចា ។

លោក Airlangga បានបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ីសន្យាថា ពួកគេនឹងជួយក្រុមហ៊ុនសហរដ្ឋអាមេរិកប្រតិបត្តិការនៅឥណ្ឌូនេស៊ី ដោយមានការអនុញ្ញាត និងការលើកទឹកចិត្តងាយស្រួលជាងមុន ។

ការដំឡើងពន្ធ ៣២ភាគរយដាក់លើឥណ្ឌូនេស៊ី ត្រូវបានប្រកាសកាលពីថ្ងៃទី ២ ខែមេសា ដែលជាថ្ងៃ“ទិវារំដោះ”របស់លោក Donald Trump ស្ថិតក្នុងចំណោមការដំឡើងពន្ធខ្ពស់បំផុតរបស់អាស៊ី ប៉ុន្តែដូចគ្នានឹងប្រទេសដទៃទៀតដែរ ពួកគេទទួលបានការផ្អាករយៈពេល ៩០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានពេលចរចា ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm