អាជ្ញាធរសុខាភិបាលថៃ ព្រមានពីការផ្ទុះឡើងនូវថ្នាំឈ្មោះ «ឡាប៊ូប៊ូ» អំឡុងបុណ្យចូលឆ្នាំថ្មី

2025/04/18 06:58:11 pm        101


មជ្ឈមណ្ឌលព្យាបាលជាតិពុល Ramathibodi បានចេញការព្រមាន អំពីឱសថខុសច្បាប់ដ៏គ្រោះថ្នាក់មួយ ដែលត្រូវបានស្គាល់ឈ្មោះតាមផ្លូវ «Labubu» (ឡាប៊ូប៊ូ) ឬ «Khanom» (អាហារសម្រន់) ដោយតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ត្រូវបានចែកចាយនៅក្នុងចំណោមអ្នកដើរកម្សាន្ត អំឡុងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះ។

ថ្នាំគ្រាប់នេះត្រូវបានរាយការណ៍ថា យកគំរូតាមរូបរាងរបស់តុក្កតាដ៏ពេញនិយម Labubu ដែលបង្កើតឡើងដោយអ្នករចនា នៅទីក្រុងហុងកុង ឈ្មោះ Kasing Lung។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃសុក្រ (ទី១៨ ខែមេសា) នេះ មជ្ឈមណ្ឌលនេះ បានឲ្យដឹងថា មនុស្ស ៣នាក់ដែលបានចូលរួមពិធីបុណ្យ នៅទីក្រុងបាងកក និងដែលបានប្រើប្រាស់ថ្នាំនេះ មានប្រតិកម្មធ្ងន់ធ្ងរ ដែលរួមមានសន្លប់ កន្ត្រាក់សាច់ដុំ ខ្សោយផ្លូវដង្ហើម និងគាំងបេះដូង។

ក្នុងចំណោមករណីទាំងនេះ មាន ២នាក់ បានបាត់បង់ជីវិត ហើយម្នាក់ទៀត ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ការរកឃើញបឋម បង្ហាញថា ថ្នាំនេះអាចជាការរួមបញ្ចូលគ្នានៃសារធាតុរំញោច និងថ្នាំរម្ងាប់អារម្មណ៍ ដែលអាចបង្កើនឥទ្ធិពលប្រកបដោយគ្រោះថ្នាក់។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា ប៉ុន្តែការវិភាគមន្ទីរពិសោធន៍ នៅតែកំពុងដំណើរការ ដើម្បីបញ្ជាក់ពីសារធាតុពិតប្រាកដដែលពាក់ព័ន្ធ។ ហើយស្ថាប័នេះបានកត់សម្គាល់ថា ឧប្បត្តិហេតុស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងឆ្នាំ២០២២ ដោយមានការរីករាលដាលនៃស្រា «K Nom Phong» ជាស្រាក្រឡុកគ្រឿងញៀនដ៏សាហាវដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ នៅទូទាំងប្រទេសថៃ៕

អត្ថបទដែលទាក់ទង

ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់
2026/04/03 07:33:37 pm        1
វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
2026/04/03 07:09:00 pm        2
បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
2026/04/03 07:08:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់

2026/04/03 07:33:37 pm
​វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
2026/04/03 07:09:00 pm
​បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
2026/04/03 07:08:25 pm
​រោងចក្របន្សុតទឹក និងរោងចក្រចម្រាញ់ប្រេងគូវ៉ែត រងការវាយប្រហារដោយមីស៊ីល និងយានដ្រូន
2026/04/03 07:07:04 pm
​នាវាកុងតឺន័រកម្មសិទ្ធិរបស់បារាំង ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង តាំងពីមានសង្គ្រាមអ៊ីរ៉ង់
2026/04/03 07:06:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 09:03:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:23:48 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am