នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយថា លោកបានជាមួយលោកមហាសេដ្ឋីអាមេរិក Elon Musk និងបានជជែកគ្នាលើបញ្ហាជាច្រើន រួមទាំងប្រធានបទដែលពួកយើងបានចែករំលែកអំឡុងជំនួបរបស់ពួកយើងកាលពីដើមឆ្នាំនេះ នៅទីក្រុងវ៉ាស៊ីនតោន ។
ដោយពុំបានបញ្ជាក់ពីពេលវេលានៃកិច្ចសន្ទនារបស់ពួកគេ លោក Modi បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ។
លោក Musk គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏មានឥទ្ធិពលបំផុតនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយលោកកំពុងដឹកនាំក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) ដែលមានគោលដៅកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងកម្លាំងការងារសហព័ន្ធ ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ លោក Modi បានជួបលោក Musk នៅក្នុងទីក្រុងវ៉ាស៊ីនតោន ៕