តំណាង​កម្ពុជា​នៅ UNច្រាន​ចោល​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យOHCHRជុំ​វិញ​ការ​​ការ​អនុវត្ត​នីតិវិធី​របស់​សមត្ថកិច្ច​កម្ពុជា

2021/12/06 10:43:10 pm        186

ភ្នំពេញ ៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR)​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម។

លោក Rubert Colville អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR)កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ និង​ឯករាជ្យ​ទៅ​លើ​ការ​ស្លាប់​លោក ស៊ិន ខុន ដែល​ជា​សកម្មជន​របស់​អតីត​គណបក្ស​ប្រឆាំង។

លោក ស៊ិន ខុន ត្រូវ​បាន​​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​នៅ​ជិត​ផ្ទះ​របស់​គាត់​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​បាន​សារភាព​ថា ជា​អ្នក​បាន​សម្លាប់​លោក ស៊ិន ខុន។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​OHCHRលើក​ឡើង​ថា​ជន​សង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​នោះ មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ព័ត៌មាន​ដែល​អង្គការ​មួយ​នេះ​ទទួល​បាន​នោះ​ឡើយ។

ជា​ការ​ឆ្លើយ​តប ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ បាន​លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ហ្មត់​ចត់​​ដោយ​មាន​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ភស្តុតាង និង​សាក្សី រហូតឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន។

តំណាង​កម្ពុជា បាន​បញ្ជាក់​ទៅ​OHCHR ឱ្យ​ដាក់​ភស្តុតាង​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ផ្ទៀង​ផ្ទាត់ ប្រសិន​បើ​អង្គការ​មួយ​នេះ​មាន​ភស្តុតាង​ដាក់​បន្ទុក​រឹង​មាំ​នោះ។

មន្ត្រី​នាំ​ពាក្យ​អង្គការOHCHRបាន​លើក​ឡើង​ថា លោក ស៊ិន ខុន គឺ​ជា​សកម្មជន​បក្ស​​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​កន្លងមក។

ប៉ុន្តែ តំណាង​កម្ពុជា​បញ្ជាក់​ថា ការ​ភ្ជាប់​សវតា​បែប​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ ហើយ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​នយោបាយ​លើ​ករណី​នេះ​ទៅ​វិញ។

ក្រៅ​ពី​ករណី​ឃាតកម្ម លោក ស៊ិន ខុន អ្នក​នាំ​ពាក្យ​អង្គការ OHCHRបាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​បាន​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ថៃ បញ្ជូន​ត្រឡប់​មក​ទទួល​ទោស​នៅ​កម្ពុជា​វិញ។

ទាក់​ទង​នឹង​ករណី​នេះ តំណាង​កម្ពុជា​បញ្ជាក់​ទៀត​ថា ការ​ចូលរួម​នយោបាយ​ជាមួយ​បក្ស​នយោបាយ​មួយ មិន​មែន​ជា​អាជ្ញា​ប័ណ្ណ​សម្រាប់​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ឡើយ និង​គ្មាន​ទោស​ទណ្ឌ​នោះ​ឡើយ។

តំណាង​កម្ពុជា​ បាន​ជំរុញ​ទៅ​អង្គការOHCHRឱ្យ​ផ្ដោត​ទៅ​​លើ​បញ្ហា​ប្រឈម​សិទ្ធិ​មនុស្ស​ដែល​មាន​និន្នាការ​គួរ​ឱ្យ​ព្រួយ​បារម្ភ ដូចជា​ ការ​ប្រើ​ប្រាស់​ភាសា​សម្អប់ ការ​និយាយ​បង្ខាច់​បង្ខូច ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះ​ញង់ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្រោម​ស្លាក​គណបក្ស​នយោបាយ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm