សមាគមឧស្សាហកម្មឈានមុខគេរបស់ប្រទេសអ៊ីតាលី Confindustria បាននិយាយកាលពីថ្ងៃសុក្រថា «រលកនៃភាពមិនប្រាកដប្រជា» បង្កើតឡើងដោយគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងក្លាយជាការអូសទាញដ៏សំខាន់លើកំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី។
នៅក្នុងកំណត់ត្រាស្រាវជ្រាវ សមាគម Confindustria បាននិយាយថា ការដំឡើងពន្ធ និងភាពច្របូកច្របល់នៅជុំវិញពួកគេ បានបង្កើតហានិភ័យនៃ«វិបត្តិរចនាសម្ព័ន្ធ»រយៈពេលវែង សម្រាប់ផលិតកម្មឧស្សាហកម្មប្រទេសអ៊ីតាលី។ សមាគមនេះបាននិយាយថា ផលប៉ះពាល់ធំបំផុត នឹងកើតឡើងចំពោះវិស័យផលិតរបស់អ៊ីតាលី។
យោងតាមសមាគម Confindustria បានឱ្យដឹងថា សូម្បីតែនៅមុនពេលគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសកាលពីដើមខែនេះក៏ដោយ ក៏សេដ្ឋកិច្ចអ៊ីតាលី បានជួបបញ្ហារួចហើយដែរ។ នេះគឺដោយសារតែការធ្លាក់ចុះនៃតម្រូវការឧស្សាហកម្ម អស្ថិរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងអត្រាវិនិយោគកាន់តែទន់ខ្សោយ ដែលធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេស។