ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា

2025/04/19 08:30:33 pm        580

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះគម្រោង​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយ​នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា លើការដឹកជញ្ជូន​ផ្លូវ​នាវា​ចរណ៍។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ភាគី​ចិន​យល់​យ៉ាង​ច្បាស់ពីតម្រូវការរបស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ហើយចិន​ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ។

ឯកឧត្តមបានបន្តថា ដោយនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ក៏មាន​សហគ្រិន​របស់​ប្រទេសចិន ដែលពាក់ព័ន្ធនឹងគម្រោងនេះ បានចុះហត្ថលេខា​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ជាមួ​យភាគីកម្ពុជា ។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់​ផែ​ស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និងឈូងសមុទ្រថៃ ។ ព្រែកជីកនេះនឹងចាប់ផ្តើមពី ព្រែក​តាកែវ នៃទន្លេមេគង្គ កាត់តាមព្រែកតាឯក នៃទន្លេបាសាក់ និងចុងក្រោ​យ​បញ្ចូល​គ្នា​ជាមួយ​ព្រែក​តាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួនជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm