មន្ត្រីនគរបាល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងរាប់សិបនាក់ ត្រូវបានគេគិតថា បានជាប់នៅក្នុងនោះ បន្ទាប់ពីអគារកម្ពស់ ៤ជាន់ បានដួលរលំ នៅទីក្រុងញូវដែលី នៅថ្ងៃសៅរ៍ (ទី១៩ មេសា)នេះ។
ឧប្បត្តិហេតុនេះ បានកើតឡើង នៅម៉ោងប្រហែល ៣:00 ព្រឹក (ម៉ោង ២១: ៣០ ម៉ោងសកល) នៅក្នុងតំបន់ Mustafabad បន្ទាប់មកអ្នកជួយសង្គ្រោះរួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) និងបុគ្គលិកនគរបាល បានចាប់ផ្តើមប្រតិបត្តិការស្វែងរករបស់ពួកគេ។
នគរបាល បាននិយាយថា អាជ្ញាធរបានជួយសង្គ្រោះមនុស្សយ៉ាងតិច ១៤នាក់ ដែលកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ Guru Teg Bahadur។
មូលហេតុដែលបានបណ្តាលឲ្យអគារនេះ បាក់រលំ នៅមិនទាន់ដឹងច្បាស់ នៅឡើយទេ។