ឯកឧត្ដម សុខ ប្រសិទ្ធិ អញ្ជើញ​អធិបតី​បោះឆ្នោត​ស្ទាបស្ទង់​មតិ​ក្រុម​ប្រឹក្សាឃុំ​រមេញ​

2021/12/07 12:53:39 am        21

​តាកែវ​៖ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន ឃុំរមេញ ស្រុក​កោះ​អណ្តែត ខេត្តតាកែវ បាន​បញ្ជាក់ថា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវមាន​សមត្ថភាព​ចំណេះដឹង​និង​បទពិសោធន៍​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​អោយបាន​ល្អ​។​

​​ឯកឧត្តម សុខ​ប្រសិទ្ធិ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន ស្រុក​កោះអណ្តែត និង​ប្រធាន​ក្រុមការងារ​ការងារ​គណ​បក្ស​ចុះ​ជួយ​មូលដ្ឋាន ឃុំ​រមេញ បាន​ផ្តាំផ្ញើរ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ពង្រឹង​ស្មារតី​ទាំង​ចំណេះដឹង បទពិសោធន៍​បង្កើន​ប្រជាប្រិយភាព​ជាមួយ​ប្រជាពលរដ្ឋ​អោយ​ល្អប្រសើរ​នៅតាម​មូលដ្ឋាន​។

ឯកឧត្តម សុខ​ប្រសិទ្ធិ បានលើកឡើង​ខណៈ​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​បោះឆ្នោត​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខភាព​ឈរឈ្មោះ​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៥ សម្រាប់​ឆ្នាំ​២០២២-២០២៧ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ​។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា ការ​បោៈ​ឆ្នោត​ស្ទាបស្ទង់​មតិ​នេៈ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សា ឃុំ​សង្កាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដែលមាន​លក្ខណៈសម្បត្តិ​ដឹកនាំ​ត្រឹមត្រូវ​តម្លាភាព​គតិយុត្តិ​គិតគូរ​ពី​ផលប្រយោជន៍​រួម​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គោរព​ស្រលាញ់ ដឹង​ពី​សុខទុក្ខ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បម្រើសេវា​សាធារណៈ​សេវា​តម្រូវការ​និង​សេវា​ផ្សេងៗ​ទៀត​ជូន​ប្រជាពលរដ្ឋ​បានល្អ ជាពិសេស​បន្ត​ការអភិវឌ្ឍ​មូលដ្ឋាន​មានការ​រីកចម្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​បស់​ប្រជាពលរដ្ឋ​។ ឯកឧត្ដម​បាន​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ឱ្យមាន​ការចូល​រូ​ម​ឈរ​ឈ្មោៈ​បេ​ក្ខ​នារី​ក្រុមប្រឹក្សាឃុំ​អោយមាន​យ៉េន​ឌឺ​ជា​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​។

ឯកឧត្ដម បាន​សំណូមពរ​ដល់​សមាជិក​សមាជិកា​បន្តធ្វើ​អំពើ​ល្អ​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ប្រកាន់ ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព ការ​រូប​រួម​និង​តម្កល់​ផលប្រយោជន៍​រួម​ជា​ចម្បង​ដើម្បី​រួបរួមគ្នា​ធ្វើ​សកម្មភាព​ពង្រឹង​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​និង​គ្រប់ការ​បោះឆ្នោត​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​យកជ័យ​ជ​ន្នះ​និង​រក្សាបាន​សុខសន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចំរើន​ជឿនលឿន​យូរអង្វែង​ចីរកាល​។

សូមបញ្ជាក់ថា បេក្ខជន​ឈរ​ឈ្មោៈ​ជា​ក្រុមប្រឹក្សាឃុំ​រមេញ អាណត្តិ​ទី​៥​ឆ្នាំ​២០២២​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​ចំនួន​ ២៤​រូប​។​

​​​ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្ដម សុខ ប្រសិទ្ធិ បាន​ឧបត្ថម្ភ​ថវិកា​ដល់​អង្គ​បោះឆ្នោត លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះអណ្តែត ក្រុមគ្រូពេទ្យ ០៧​នាក់ ក្រុម​ពិធីការ ០៥​នាក់ អង្គ​ចូលរួម​បោះឆ្នោត ១០២​នាក់ កងកម្លាំង​ការពារ ៧​នាក់ សរុប​ថវិកា​ចំនួន ៤​លាន​រៀល​៕ ​អត្ថ​ប​ទ៖ ម៉ក់ រ៉េ​នី​តា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm