អាមេរិកបញ្ចេញវីដេអូដែលបង្ហាញពីប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ួទី នៅយេម៉ែន

2025/04/19 09:30:42 pm        150

វីដេអូដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៨ ខែមេសា) បានបង្ហាញពីអ្វីដែលពួកគេនិយាយថា ជាប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ួទី។

វីដេអូឃ្លីបទាំង ៤ ត្រូវបានបង្ហោះ នៅលើបណ្តាលសង្គម X រួមជាមួយនឹងចំណងជើងថា «ប្រតិបត្តិការ ២៤ម៉ោង ក្នុង១ថ្ងៃ និង ៧ថ្ងៃ ក្នុង១មួយសប្តាហ៍ សម្រាប់នាវា USS Harry S. Truman (CVN 75) និងនាវា USS Carl Vinson (CVN 70)) ប្រឆាំងនឹងក្រុមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់...ក្រុមហ៊ួទី គឺជាក្រុមភេរវករ។

សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ទីតាំង និងកាលបរិច្ឆេទនៃវីដេអូនេះ ដោយឯករាជ្យបានទេ។

ការចេញផ្សាយវីដេអូនេះ ធ្វើឡើង បន្ទាប់ពីមានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ួទីថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើស្ថានីយប្រេងឥន្ធនៈ Ras Isa របស់ប្រទេសយេម៉ែន នៅលើឆ្នេរសមុទ្រ Red Sea បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៤នាក់។ ការវាយប្រហារនេះ នឹងក្លាយជាការវាយប្រហារដ៏សាហាវបំផុត ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការវាយប្រហារប្រឆាំងនឹងក្រុមហ៊ួទី កាលពីឆ្នាំមុន។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបង្កើនការវាយប្រហារកាលពីខែមុន នៅក្នុងប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា ចាប់តាំងពីលោកបានចូលកាន់តំណែង ក្នុងខែមករា។ ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តវាយប្រហារទៅលើក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ រហូតដល់ក្រុមនេះ បញ្ឈប់ការវាយប្រហារលើនាវា នៅសមុទ្រក្រហម។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm