មេដឹកនាំក្រុមហេសបូឡាហ៍ លោក Naim Qassem កាលពីថ្ងៃសុក្រ បានច្រានចោលការអំពាវនាវឲ្យក្រុមនេះទម្លាក់អាវុធ ដោយព្រមានថា រាល់កិច្ចខិតខំប្រឹងប្រែងបែបនេះ គឺជា «ការយល់ខុស» ដែលនឹងបម្រើផលប្រយោជន៍អ៊ីស្រាអែល។
លោក Qassem បាននិយាយក្នុងអំឡុងពេលសុន្ទរកថាជាសាធារណៈដែលផ្តោតលើយុទ្ធសាស្ត្រការពារប្រទេសលីបង់ និងបរិយាកាសនយោបាយបច្ចុប្បន្នថា៖«គ្មាននរណាម្នាក់ នឹងត្រូវបានអនុញ្ញាតឲ្យដកអាវុធពីក្រុងតស៊ូនោះទេ» ។ «អ៊ីស្រាអែលចង់ឃើញលីបង់ទន់ខ្សោយ និងគ្មានការការពារ ដើម្បីប្រទេសនេះ អាចបំពេញមហិច្ឆតាវាតទីរបស់»។
លោកបានបញ្ជាក់ថា សំណើដើម្បីឲ្យក្រុមហេសបូឡារំសាយអាវុធ ក្រោមលេសនៃការពង្រឹងរដ្ឋ គឺជាការផ្តល់ «អំណោយ» ដល់អ៊ីស្រាអែល។ លោក Qassem បាននិយាយថា អាវុធរបស់ចលនាតស៊ូ គឺជាការឆ្លើយតបទៅនឹងការកាន់កាប់ និងការឈ្លានពានរបស់អ៊ីស្រាអែល ហើយនៅតែមានសារៈសំខាន់ ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសលីបង់។
លោកបាននិយាយថា៖«កងទ័ពលីបង់តែម្នាក់ឯង មិនត្រូវបានបំពាក់ ដើម្បីការពារប្រទេសនោះទេ» ដោយអះអាងថា តួនាទីយោធារបស់ក្រុមហេសបូឡា គឺចាំបាច់រួមជាមួយបណ្តាស្ថាប័នរដ្ឋ។