ទីភ្នាក់ងារព័ត៌មាន៖ អ៊ីស្រាអែលកំពុងថ្លឹងថ្លែងពីការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានខែខាងមុខនេះ

2025/04/19 10:14:55 pm        141

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្តីប្រភពនានាថា អ៊ីស្រាអែល អាចនឹងធ្វើការវាយប្រហារមានកំណត់ លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា អ៊ីស្រាអែលបានផ្តល់ជម្រើសជាច្រើនដល់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារ រួមទាំងការវាយប្រហារតាមអាកាស និងប្រតិបត្តិការពិសេស។ ការវាយប្រហារនេះ អាចកើតឡើង នៅចុងនិទាឃរដូវ ឬរដូវក្តៅនៃឆ្នាំនេះ។ ប្រភពពីរ៉យទ័រ បានបន្ថែមថា អ៊ីស្រាអែលរំពឹងថា នឹងដកហូតសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ក្នុងការងាកទៅរកការប្រើប្រាស់ដោយយោធានូវបរមាណូ ក្នុងរយៈពេលពីប៉ុន្មានខែនេះ រហូតដល់មួយឆ្នាំ។

កាលពីថ្ងៃទី ១៧ ខែមេសា កាសែត The New York Times បានដកស្រង់ប្រភពដែលនិយាយថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងខែឧសភា។ អ៊ីស្រាអែល ត្រូវបានគេជឿជាក់ថា សហរដ្ឋអាមេរិក នឹងដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំការវាយប្រហារ និងផ្តល់ការការពារដល់អ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារសងសឹកដ៏មានសក្តានុពលរបស់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់ផ្លូវមួយសម្រាប់ដំណោះស្រាយការទូតនៃភាពខុសគ្នាជាមួយអ៊ីរ៉ង់ ហើយបានជូនដំណឹងដល់អ៊ីស្រាអែល នៅដើមខែមេសាថា លោកនឹងមិនគាំទ្រប្រតិបត្តិការយោធាបែបនេះទេ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយក្នុងអំឡុងកិច្ចពិភាក្សារវាងមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមេសា នៅទីក្រុង Muscat នៃប្រទេសអូម៉ង់ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីធានាថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន មានសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ លោក Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការនេះ នឹងអាចធ្វើទៅបាន លុះត្រាតែការដាក់ទណ្ឌកម្មលើវិស័យប្រេង និងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ត្រូវបានដកចេញទាំងស្រុង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm