គេហទំព័រព័ត៌មាន Novinky បានរាយការណ៍ថា ប្រជាជនអ៊ុយក្រែនប្រហែល ១៥៥.000នាក់ ក្នុងចំណោម ៣៦៨.000នាក់ ដែលទទួលបានការការពារបណ្តោះអាសន្ន នៅសាធារណរដ្ឋឆេក បានរកឃើញការងារធ្វើ នៅក្នុងប្រទេសនោះ។
គេហទំព័រនេះ បានឲ្យដឹងថា គិតត្រឹមដើមខែមេសា ចំនួន ៩៥ % នៃប្រជាជនអ៊ុយក្រែន ដែលមានការងារធ្វើ មានកិច្ចសន្យាការងារបើកចំហ។ កុមារ និងមនុស្សចាស់ មានចំនួន ២៨% ដែលបានទទួលការការពារបណ្តោះអាសន្ន។ ជនភៀសខ្លួនចំនួន ២៦៥.៤០០នាក់ មានអាយុមានការងារធ្វើ ដែលក្នុងនោះ ៦០% ជាស្ត្រី។
អ្នកដែលរស់នៅក្នុងសាធារណរដ្ឋនេះ ក្នុងឋានៈនៃការការពារបណ្តោះអាសន្នលើសពីពីរឆ្នាំ អាចទទួលបានសិទ្ធិស្នាក់នៅពិសេស។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឋានៈនេះ ពួកគេត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង ៤៤០.000 កូរូណា (ប្រហែល ២០.000ដុល្លារ) និង១១០.000 កូរូណាបន្ថែម (៥.000ដុល្លារ) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ដូច្នេះពួកគេ ក៏អាចទទួលបានសិទ្ធិស្នាក់នៅពិសេសនេះផងដែរ។