អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) កាលពីថ្ងៃសុក្រ បានចេញផ្សាយ អត្ថបទមួយ នៅលើគេហទំព័ររបស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃការដំឡើងពន្ធនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងកំណើនឧស្សាហកម្ម។
អង្គការ UNIDO បានអះអាងថា ការដំឡើងពន្ធ «យកវិធីសាស្រ្តខុស» ដោយចង្អុលបង្ហាញថា ការគណនានិងការអនុវត្តរបស់ពួកគេ ខ្វះភ័ស្តុតាង ដើម្បីគាំទ្រដល់ការសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក។
យោងតាមអត្ថបទនេះ ពន្ធគយទាំងនេះ ជំរុញឲ្យថ្លៃដើមផលិតកម្មឧស្សាហកម្មកើនឡើង ដោយធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច កាត់បន្ថយអត្ថប្រយោជន៍នៃពាណិជ្ជកម្ម និងធ្វើឲ្យការប្រកួតប្រជែងចុះខ្សោយ។ UNIDOបានព្រមានថា គោលនយោបាយបែបនេះ នៅទីបំផុត នឹងធ្វើឲ្យការងារប្រឈមនឹងហានិភ័យ នៅជុំវិញពិភពលោកដែលប៉ះពាល់ដល់ប្រទេសដែលងាយរងគ្រោះបំផុត កាន់តែពិបាកបំផុត។
លើសពីនេះទៅទៀត អង្គការនេះ បានព្រមានថា ផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងពន្ធ នឹងប៉ះពាល់ដល់មិនត្រឹមតែប្រទេសដែលងាយរងគ្រោះរួចហើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសដែលអនុវត្តពន្ធផងដែរ ធ្វើឲ្យភាពតានតឹងភូមិសាស្ត្រនយោបាយ កាន់តែធ្ងន់ធ្ងរ និងភាពមិនច្បាស់លាស់។