អគ្គិភ័យដ៏ធំមួយបានឆាបឆេះឡើងនៅគំនរសំរាម ស្ថិតក្នុងទីក្រុងភាគខាងលិច Nagpur ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ។
សំណុំផ្សែងដ៏ធំ បានគ្របដណ្តប់លើគំនរសំរាម ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីពន្លត់ភ្លើងនៅទីក្រុង Nagpur ជាទីដែលសីតុណ្ហភាពហក់ឡើងខ្ពស់រហូតដល់ ៤៥អង្សាសេ ។
លោក Chandankhede គឺជាប្រធានការិយាល័យពន្លត់អគ្គិភ័យក្រុង Nagpur និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពី ១១អង្គភាព ត្រូវបានចល័ត ដើម្បីពន្លត់ភ្លើង ដែលបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារខ្យល់បក់ខ្លាំង ។
បើទោះបីជាមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យ ពុំត្រូវបានដឹងយ៉ាងណាក្តី ករណីអគ្គិភ័យនៅគំនរសំរាម គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ជាពិសេសអំឡុងរលកកម្តៅ ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំងនោះ ៕