អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់

2025/04/20 07:39:29 pm        163

កំពង់ឆ្នាំង៖ ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាអោយតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេទន្លេសាបអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនទឹកស្អាតអានកូថា៖ ការចាក់ដីចូលទន្លេសាបចំងាយពីច្រាំង៧០ម៉ែត្រនេះ ក្នុងគោលបំណងការពារម៉ាស៊ីនបូមទឹក ដែលមានការរំខានពីដើមកំប្លោក និងភាពល្អក់កករនៃទឹក និងខ្លាចខ្វះទឹកអោយប្រជាជនលេងចូលឆ្នាំជាដើម ពុំមានចេតនារំលោភយកទន្លេសាបជាកម្មសិទ្ធិនោះទេ។

អង្គប្រជុំដែលមានអាជ្ញាធរទន្លេសាបជាប្រធាន បានបញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូ កាយដីទំនប់ដែលបានចាក់ចូលក្នុងទន្លេសាបប្រវែង៧០ម៉ែត្រចេញវិញអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥តទៅ ដោយសារសកម្មភាពចាក់ដីចូលទន្លេនេះ វាផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា។  

តំណាងក្រុមហ៊ុនទឹកស្អាតទឹកស្អាត បានស្នើសុំអង្គប្រជុំទៅដើមសប្តាហ៍ក្រោយ ដោយមានហេតុផលថា បើកាយដីទំនប់នេះចេញ នឹងនាំអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនក្រុងកំពង់ឆ្នាំង ហើយអង្គប្រជុំបានសម្របសម្រួលអោយក្រុមហ៊ុនទឹកស្អាតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ត្រូវទៅចូលរួមប្រជុំលក្ខណៈបច្ចេកទេស នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនឹងចុះពិនិត្យទីតាំងជាក់ស្តែងម្តងទៀត ដើម្បីសម្រេចការសម្រួលលក្ខណៈបច្ចេកទេស។

ប្រជាពលរដ្ឋបានអរគុណដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានចំណាត់ការរឿងនេះទាន់ពេលវេលា និងអោយកាយចេញអោយអស់។ ពួកគាត់បន្តថា ប្រសិនបើចង់បានទឹកល្អអោយប្រជាពលរដ្ឋប្រើប្រាស់ ហេតុអ្វីមិនសុំច្បាប់តទុយោបូមពីទន្លេទី២មក សូម្បីតែខាងជំនាញក៏ធ្លាប់ផ្តល់យោបល់បែបនេះដែរ ព្រោះទន្លេទី២មានទឹកស្អាតល្អ មិនកខ្វក់ដូចទន្លេមួយនេះទេ។ ម្យ៉ាងទៀតថាខ្លាចដើមកំប្លោក ថាតើទន្លេណាមួយគ្មានដើមកំប្លោក? តើគ្មានវិធីសាស្ត្រ ក្រៅពីការចាក់ដីចូលទន្លេនោះទេ? ។ មួយទៀតដើម្បីការពារម៉ាស៊ីនបូមទឹក តែប្រជាជនបានឃើញម៉ាស៊ីនបូមទឹកនេះ ស្ថិតនៅទីតាំងនោះយូរហើយ ពេលរដូវទឹកឡើង និងស្រក វាអណ្តែតទៅតាមទឹកតើ ចុះហេតុអ្វីយកលុយរាប់ម៉ឺនដុល្លាទៅចាក់ដីក្នុងទន្លេធ្វើអោយមានផលប៉ះពាល់ច្រើនទៅវិញ?។ ប្រជាពលរដ្ឋបន្តថា ផលប៉ះពាល់សម្រាប់ប្រជានេសាទវិញ ការបាំងទំនប់កាត់ទទឹងទន្លេសាបរហូតដល់៧០ម៉ែត្រនេះ វាបណ្តាលអោយកកស្ទះដើមកំប្លោកនៅទីតាំងនោះ និងនាំអោយមានការលំបាកក្នុងការចេញចូលទូកកាណូតរបស់ប្រជានេសាទ ក្នុងមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ ជាពិសេស ប្រសិនបើមានសមាជឹកក្នុងគ្រួសារណាមួយមានគ្រោះថ្នាក់ ឬឈឺជាអ្វីនោះ ពួកគាត់មិនអាចដឹកជូនសមាជឹកគ្រួសារនោះទៅដល់ពេទ្យជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។ ដោយឡែកផលប៉ះពាល់មួយទៀត សូម្បីសម្រាស់ដែលគេយកដាក់ក្នុងទន្លេចាប់ត្រី គឺខុសច្បាប់ធ្ងន់ធ្ងរដោយសារធ្វើអោយទន្លេគោករាក់ តែនៅពេលគេចាក់ដីរាប់រយឡានចូលក្នុងទន្លេបែបនេះ ថាតើខុសដែរទេ?។ 

ក្នុងអង្គប្រជុំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នោះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរធនធានទឹកខេត្ត, ប្រធានមន្ទីរឧស្សាហកម្មខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរសង្កាត់ខ្សាម, និងតំណាងក្រុមហ៊ុនទឹកស្អាតចូលរួមផងដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm