កម្ពុជា ស្នើ​ថៃ ចូលរួម​សហការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

2021/12/06 12:26:22 pm        398

​ភ្នំពេញ​៖ ឯកឧត្ដម ​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានស្នើ​ដល់​រាជរដ្ឋាភិបាល​ថៃ ចូលរួម​សហការ​ជាមួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

ក្នុងជំនួប​ជាមួយ ឯកឧត្តម​ប្រា​វីដ វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​ប្រធាន​គណបក្ស​ផ្លាំ​ង​ប្រា​ឆា​រ៉ា​ត កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា មានប្រសាសន៍ថា កម្ពុ​ជា​មាន​គោលបំណង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ល្អ ក្នុង​កិច្ចការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន​ជាមួយ​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង បើទោះបី​ប្រទេស​ទាំងពីរ នៅ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ រាល់ថ្ងៃ​ក៏ដោយ​។​

​ឯកឧត្ដម​បន្ត​ថា មួយវិញទៀត ក៏​សូម​ស្នើ​ផងដែរ ដល់​ភាគី​ថៃ សហការ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស និង​ការទប់ស្កាត់​ក្រុមប្រឆាំង​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ពី​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វាយប្រហារ មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញាណ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ជា​ការ​ឆ្លើយតប ឯកឧត្តម ប្រា​វីដ វង្ស​សុវណ្ណ បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការដឹកនាំ​ប្រទេស​ឆ្ពោះទៅ​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រ​ហ័យ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ដោយ​ឯកឧត្តម​បានបង្ហាញ​ឆន្ទៈ​គាំទ្រ និង​សន្យា​ទប់ស្កាត់​ឱ្យបាន​ចំពោះ​រាល់​ការប្រើប្រាស់​បណ្តាញ​សង្គម​ថៃ ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​ខាងមុខ​។​

​ជា​មួយ​គ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​សេចក្តី​នឹករលឹក និង​ការសួរសុខទុក្ខ​ចំពោះ​សម្តេច​តេ​ជោ ព្រមទាំង​បាន​រំលឹក​អំពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​ឯកឧត្តម​ជាមួយ​សម្តេច និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ទៀត​។​

​ជា​ចុងក្រោយ ឯកឧត្ដម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ជា​រៀង​រហូតមក ព្រមទាំង​បានសម្រេច​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រទេស ធ្វើដំណើរ​មក​ប្រទេស​ថៃ​ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ជាពិសេស​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​ថៃ​បាន​យកចិត្តទុកដាក់ និង​សហ​ការជួយ​សម្រួល​បញ្ហា​ប្រឈម​ដល់​ពលករ​ខ្មែរ​ចំណាកស្រុក និង​និស្សិត​កម្ពុជា​ដែល​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​យ៉ាង​ល្អ​ដូច​ប្រជាជន​ថៃ​ផងដែរ​៕​ អត្ថបទ៖ បាន 

 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am