
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរំពឹងថា ក្រៅពីមៀន កម្ពុជាមានក្ដីរំពឹងថ្មីមួយទៀតគឺត្រីប្រា ដែលនឹងមានទីផ្សារនៅក្នុងប្រទេសចិននាពេលឆាប់ៗខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅថ្នល់ទទឹង និងផ្លូវក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបង្ហាញនូវក្ដីរំពឹងមួយថ្មីថា កម្ពុជានឹងមានទីផ្សារត្រីប្រាមួយផ្នែកទៀ តនៅចិន។ សម្ដេចតេជោរំពឹងថា ត្រីប្រារបស់កម្ពុជានឹងបង្ហាញវត្តមាននៅប្រទេសចិននាពេលឆាប់ៗខាងមុខ។
ត្រីប្រា ជាប្រភេទត្រីដែលប្រជាពលរដ្ឋនៅបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប អាស៊ី និងទ្វីបនានានិយមបរិ ភោគ ដោយសារតែសាច់មានរសជាតឆ្ងាញ់។
កន្លងមកកម្ពុជាត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ពីផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ជាច្រើន ក្នុងនោះមានដូចជា ម្រេចកំពត, អង្ករ, បន្លែ, គ្រាប់ស្វាយចន្ទី ព្រមទាំងផលិតផលជាច្រើនទៀ តផងដែរ៕ ដោយ៖ គង់ ឌិន