មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ

2025/04/20 11:12:46 pm        113

ក្រុមអ្នកតវ៉ាសិទ្ធិប្ដូរភេទរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ (១៩ មេសា) ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការកំពូលបានកាត់សេចក្តីថា និយមន័យរបស់ស្រ្តីម្នាក់ ផ្អែកលើកំណើតជីវសាស្រ្តជានារីភេទ ហើយស្ត្រីកែភេទត្រូវដកចេញពីនិយមន័យផ្លូវច្បាប់នោះ។

ជាមួយនឹងភាពមិនសប្បាយចិត្តកាន់តែខ្លាំងឡើងលើអត្ថន័យនៃសេចក្តីសម្រេចសម្រាប់សិទ្ធិរបស់អ្នកកែភេទ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាក្នុងអ្វីដែលគេហៅថាជា "បាតុកម្មបន្ទាន់" នៅទីលានចតុរង្គសភាអង់គ្លេស។ ក្រុមសកម្មជនបានទាមទារ "ការរំដោះជនប្ដូរភេទ" និង "សិទ្ធិសេរីភាពប្ដូរភេទ" ដោយមានខ្លះគ្រវីទង់ជាតិ និងកាន់បដាតវ៉ា។

ក្រុមអ្នកប្តូរភេទបារម្ភថា សេចក្ដីសម្រេចចិត្តដ៏សំខាន់កាលពីថ្ងៃពុធនោះ នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ទោះបីជាតុលាការកំពូលរបស់ចក្រភពអង់គ្លេសបាននិយាយថា អ្នកប្តូរភេទនៅតែទទួលបានការការពារពីការរើសអើងក៏ដោយ។ ប្រធានគណៈកម្មការសមភាព និងសិទ្ធិមនុស្ស បាននិយាយថា សេចក្តីសម្រេចនេះមានន័យថា ស្ត្រីកែភេទនឹងត្រូវដកសិទ្ធិមិនឱ្យចូលទីតាំងសម្រាប់ស្រ្តី ដូចជាបន្ទប់ទឹក មន្ទីរពេទ្យ និងក្រុមកីឡាជាដើម។

គួរឱ្យដឹងថា ក្នុងចំណោមប្រជាជនប្រហែល ៦៦លាននាក់នៅដែនដីអង់គ្លេស ស្កុតឡេន និងវេលស៍ គឺមានប្រហែល ១១៦.០០០នាក់ ត្រូវកំណត់អត្តសញ្ញាណថាជាអ្នកប្តូរភេទ នៅក្នុងជំរឿនចុងក្រោយបង្អស់។ វិញ្ញាបនបត្រទទួលស្គាល់យេនឌ័រប្រហែល ៨.៥០០ច្បាប់ ត្រូវបានចេញដល់បុគ្គលទាំងនោះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm