កូរ៉េខាងជើង នៅថ្ងៃអាទិត្យ (២០ មេសា) នេះ បានរិះគន់ខ្លាំងៗលើក្រឹត្យថ្មីៗនេះរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបន្ធូរបន្ថយការនាំចេញសព្វាវុធ ហើយបានហៅការសម្រេចចិត្តនេះថាជា "វិធានការបង្កើនសង្គ្រាម"។

តាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយក្នុងសេចក្ដីអត្ថាធិប្បាយមិនបញ្ចេញឈ្មោះមួយថា "នៅជ្រុងម្ខាង សហរដ្ឋអាមេរិកកំពុងធ្វើពុតជា "អ្នកសម្រុះសម្រួល" ដោយផ្តល់អនុសាសន៍ឱ្យមានការសន្ទនា និងការចរចាសន្តិភាព ខណៈដែលនៅជ្រុងម្ខាងទៀត ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តប្រគល់អាវុធមហាប្រល័យគ្រប់ប្រភេទ ដើម្បីលើកទឹកដល់សម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យកាន់តែពង្រីក និងអូសបន្លាយសង្គ្រាម"។
គួរឱ្យដឹងថា លោក Trump បាននិងកំពុងជំរុញឱ្យមានកិច្ចរចរចាសន្តិភាពរវាងទីក្រុងគីវ និងទីក្រុងមូស្គូ ហើយបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបន្ធូរបន្ថយការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែមេសា៕

