នៅពីក្រោយភាពជោគជ័យ ក្លឹបបាល់ទាត់អារកាដាហ្គ (Arkadag) មានឥស្សរជនកំពូលជាស្ថាបនិក

2025/04/21 05:23:13 pm        632

អេហ្វខេ អារកាដាហ្ក (FK Arkadag) ជាក្លឹបបាល់ទាត់ក្មេងខ្ចីជាងគេបំផុត បើប្រៀបធៀបទៅនឹងក្លឹបបាល់ទាត់៨ទៀតដែលមានក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលប្រទេសតួកម៉េនីស្ថានដែលមានឈ្មោះផ្លូវការ យ៉ូការី លីហ្កា (Yokary Liga)។

ដោយទើបតែបង្កើតឡើងបានជាង២ឆ្នាំបន្តិច និងប្រើតែកីឡាករជនជាតិតួកម៉េនីស្ថានសុទ្ធ អេហ្វខេ អារកាដាហ្ក ក្លាយជាជើងឯកលីគកំពូលពីររដូវកាលជាប់គ្នា ២០២៣ ដោយលេង២៤ប្រកួតគ្មានចាញ់ គ្មានស្មើនិងឆ្នាំ២០២៤ ៣០ប្រកួតឈ្នះទាំង៣០ប្រកួត។ ក្រៅពីនេះ នៅមានឈ្នះពានតួកម៉េនីស្ថានពីររដូវកាលជាប់គ្នា (២០២៣ និង២០២៤) ឈ្នះតួកម៉េនីស្ថានស៊ុបពើខាប់ ២០២៤ និងពានសហព័ន្ធបាល់ទាត់តួកម៉េនីស្ថាន ២០២៥។

ក្នុងយ៉ូការី លីហ្កា រដូវកាល២០២៥នេះ(គិតត្រឹមថ្ងៃទី២០ ខែមេសា) អារកាដាហ្ក ទើបតែលេងបានបីប្រកួតទេ ហើយឈ្នះទាំងបីប្រកួត។

ដោយជាជើងឯកលីហ្គកំពូលប្រចាំប្រទេស អារកាដាហ្ក បានកៅមកលេងវគ្គចែកពូលក្របខណ្ឌក្លឹបកំពូលលំដាប់ទី៣អាស៊ី (AFC Challenge League ) ២០២៤/២០២៥ ដោយស្វ័យប្រវត្តិ។ ៧ប្រកួតក្នុងវគ្គចែកពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងអារកាដាហ្ក ខេត្តអាហាលមួយនេះចាញ់តែពីរប្រកួតប៉ុណ្ណោះហើយក៏មិនមានស្មើដែរ។

នៅពីក្រោយភាពជោគជ័យក្នុងបរិបទបច្ចេកទេសនេះ មិនអាចខ្វះបាននូវការដឹកនាំ គ្រប់គ្រង និងរចនាសម្ព័ន្ធក្លឹបបាននោះទេ។

ក្លឹបបាល់ទាត់ អារកាដាហ្ក (Arkadag) ត្រូវបានដាក់ឈ្មោះតាមទីក្រុងភាគខាងត្បូងប្រទេសតួកម៉េនីស្ថាន Arkadag ដែលបានក្លាយជាទីក្រុងដ៏សំខាន់របស់រដ្ឋ ក្នុងខេត្តអាហាល នៅខែធ្នូ ឆ្នាំ២០២២។

ក្លឹបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលទីក្រុងអារកាដាហ្ក ដែលមានអតីតកីឡាករជម្រើសជាតិតួកម៉េនីស្ថាន អារស្លានមីរ៉ាត អាម៉ានូវ (Arslanmyrat Amanow) ជាប្រធានក្លឹប។

ឥស្សរជនដែលមិនអាចខ្វះបានក្នុងក្លឹប និងជាស្ថាបនិកក្លឹប គឺលោក ហ្គួរបាន់ហ្គូលី ម៉ាលីកហ្គីល៊ីយ៉េវិច បឺរឌីមូហាម៉េដូវ (Gurbanguly Mälikgulyýewiç Berdimuhamedow ) អតីតប្រធានាធិបតី និងជាប្រធានាធិបតីទីពីរ របស់ប្រទេសតួកម៉េនីស្ថាន (២០០៧-២០២២) បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាប្រជាជនតួកម៉េនីស្ថាន។ លោកក៏ជាឳពុកបង្កើតរបស់ប្រធានាធីបតីបច្ចុប្បន្ន លោក សឺរដារ ហ្គួរបាន់ហ្គូលីយ៉េវិច បឺរឌីមូហាម៉េដូវ (Serdar Gurbangulyýewiç Berdimuhamedow )ផងដែរ។

ពាក្យ Arkadag ដែលមានន័យថាអ្នកការពារត្រូវគេប្រើសម្ដៅហៅលោកប្រធានាធិបតីទីពីររូបនេះ ហើយពាក្យនេះក៏ត្រូវបានប្រើជាឈ្មោះទីក្រុងថ្មី និងក្លឹបបាល់ទាត់ដើម្បីការរំលឹក និងដឹងគុណដល់ការដឹកនាំ និងកេរដំណែលរបស់លោក។

ហេតុដែលត្រូវជម្រាបជូនព័ត៌មានមួយជ្រុងនេះ ព្រោះក្លឹបសេះសអ្នកការពារ FK Arkadag នឹងត្រូវធ្វើដំណើរពីអាស៊ីកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជា ជួបព្រះខ័នរាជស្វាយរៀង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកំពូលលំដាប់ទី៣អាស៊ី (AFC Challenge League ) ២០២៤/២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕ ដោយៈ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm