អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះមានភាពច្បាស់លាស់ក្នុងការចរចាដោយប្រយោលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយមិនចង់ឱ្យមានការពន្យារពេលក្នុងដំណើរការការទូតនោះទេ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីអ្នកនាំពាក្យរបស់គណៈកម្មាធិការលោក Ebrahim Rezaei ដោយនិយាយលោក Gharibabadi បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាក្នុងទីក្រុង តេអេរ៉ង់ ។

លោក Gharibabadi បាននិយាយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលនៃកិច្ចចរចាដោយប្រយោលលើកទីពីររបស់ពួកគេនៅក្នុងរដ្ឋធានីរ៉ូមរបស់អ៊ីតាលីកាលពីថ្ងៃទី ១៩ ខែមេសា បានពិភាក្សា និងយល់ព្រមលើ "ក្របខ័ណ្ឌទាំងមូល របៀបវារៈ និងកិច្ចពិភាក្សាបច្ចេកទេសជាបន្តបន្ទាប់។

យោងតាមលោក Rezaei អនុរដ្ឋមន្រ្តីក្រសួងការបរទេសខាងលើបានសង្កត់ធ្ងន់ថា "ទណ្ឌកម្មទាំងអស់ លើអ៊ីរ៉ង់ គួរតែត្រូវបានដកចេញតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនអ៊ីរ៉ង់ខាងសេដ្ឋកិច្ច" ខណៈសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់នឹងមិនចរចាអំពីសិទ្ធិរបស់ខ្លួនក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដែលលោកបាននិយាយថា "ក្នុងចំណោមបន្ទាត់ក្រហម" ។
កិច្ចពិភាក្សានៅទីក្រុងរ៉ូម និងកិច្ចសន្ទនាជុំមុនរវាងអ៊ីរ៉ង់-អាមេរិក ដែលបានធ្វើឡើងនៅរដ្ឋធានី មុស្កាត(Muscat)របស់ប្រទេសអូម៉ង់ កាលពីថ្ងៃទី១២ ខែមេសា បានផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន៕