អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួនជាថ្មីនៅក្នុងតុលាការនៅថ្ងៃចន្ទ ទី២១ ខែមេសានេះ សម្រាប់សវនាការលើកទីពីរនៃការកាត់ទោសបទព្រហ្មទណ្ឌរបស់លោកដើម្បីការពារខ្លួនលោកប្រឆាំងការចោទប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

លោក Yoon ត្រូវបានដកចេញពីតំណែងជាផ្លូវការកាលពីដើមខែនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងព្យួរដោយសមាជិកសភា ជុំវិញការប៉ុនប៉ងរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ ដើម្បីធ្វើវិទ្ធង្សនាការគ្រប់គ្រងបែបស៊ីវិល ដែលបានមើលឃើញទាហានប្រដាប់អាវុធច្រើននាក់ ត្រូវបានដាក់ពង្រាយទៅកាន់សភា។

លោកបានក្លាយជាប្រមុខរដ្ឋដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានឃាត់ខ្លួនកាលពីខែមករា ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌប្រឆាំងនឹងរូបលោកទោះបីជាក្រោយមក លោកត្រូវបានដោះលែងដោយហេតុផលនីតិវិធី ក៏ដោយ។
ការបង្ហាញខ្លួននៅតុលាការរបស់ លោក Yoon នៅថ្ងៃចន្ទនេះ គឺជាលើកដំបូង ដែលប្រព័ន្ធផ្សព្វផ្សាយត្រូវបានអនុញ្ញាតិឱ្យថតការកាត់ទោសបទព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតី នៅមុនពេលដំណើរការចាប់ផ្តើម។