ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានស្នើឱ្យរុស្ស៊ីផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល ៣០ថ្ងៃ។

លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថា អ៊ុយក្រែនស្នើឱ្យបញ្ឈប់ការវាយប្រហារណាមួយដោយប្រើយានដ្រូន និងមីស៊ីលរយៈចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ ថ្ងៃជាមួយនឹងលទ្ធភាពនៃការពន្យារពេល ។

សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន កើតមានស្របពេលបទឈប់បាញ់ជាឯកតោភាគីរយៈពេល ៣០ ម៉ោងនៃបុណ្យអ៊ីស្ទើ (Easter) ដែលបានប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសៅរ៍។
ជាការឆ្លើយតប លោក Zelenskyy បាននិយាយថា ប្រទេសរបស់លោកនឹងឆ្លុះបញ្ចាំងពីសកម្មភាពរបស់រុស្ស៊ី ដោយបន្ថែមថាទីក្រុង Kyiv ស្នើឱ្យបន្ថែមពេលវេលា ប្រសិនបើបទឈប់បាញ់ពេញលេញពិតជាត្រូវចូលជាធរមាន។
បទឈប់បាញ់បានចាប់ផ្តើមនៅម៉ោង ៦:០០ ល្ងាចម៉ោងនៅទីក្រុងមូស្គូ ហើយនឹងបន្តរហូតដល់ថ្ងៃចន្ទពាក់កណ្តាលអធ្រាត្រសប្ដាហ៍នេះ ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភបំពានក៏ដោយ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់លោកទាក់ទងនឹងបទឈប់បាញ់ លោក Zelenskyy បានអះអាងថា រុស្ស៊ីបានរំលោភលើបទឈប់បាញ់ ដែលប្រកាសដោយលោក Putinជាង២.០០០ លើក៕