សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រ ទេស ជាពិសេសអ្នកនាំពាក្យក្បាលទំពែកម្នាក់ គប្បីត្រូវវិភាគ និងនិយាយឱ្យមានការពិត កំបំផ្លើសបំភ្លៃ គ្រប់រឿងពេក ដោយបុគ្គលរូបនេះ បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានប្រគល់ប្រទេសកម្ពុជាទាំងមូល ឱ្យទៅរដ្ឋាភិបាលចិនគ្រប់គ្រង ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្ត ចំពោះអ្នកនាំពាក្យអត់សក់ម្នាក់ បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាឲ្យរដ្ឋាភិបាលចិន គ្រប់គ្រងប្រទេសកម្ពុជា ខណៈការចោទប្រកាន់នេះ មិនមែនជាការពិត គឺមានលក្ខណៈញុះញង់។ តែយ៉ាងណាក៏ដោយសម្តេចធិបតី បានចាត់ទុកថា ការលើកឡើងរបស់បុគ្គលក្បាលទំពែក និងបក្សពួកនោះ គឺជាការប្រាសចាកពីសច្ចធម៌ ខណៈទង្វើមិនប្រកាន់សច្ចធម៌បែបនេះ ប្រៀបបានដូចជាការកំពុងជីកដីកប់ខ្លួនឯងយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យបុគ្គលក្បាលទំពែកនោះផងដែរថា ខណៈដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី លើកបន្ទុកឲ្យធ្វើជាអ្នកនាំពាក្យដែល ហៅថា«ចលនាតស៊ូ នៅក្រៅប្រទេស»ស្អីគេនោះ គឺដោយសារតែបុគ្គលក្បាលអត់សក់រូបនេះពូកែវិភាគ និងនិយាយខុសពីការពិតចំពោះកម្ពុជា ជាពិសេសថ្មីៗនេះទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងដំណើរទស្សនកិច្ចផ្លូវ រដ្ឋរបស់ឯកឧត្តមស៊ី ជីនពីង ប្រមុខរដ្ឋចិនតែម្តង៕អត្ថបទបាន ចក់


