វិស័យឧស្សាហកម្មកម្ពុជា កំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម

2025/04/21 09:47:36 pm        458

វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងបម្រើដល់ទីផ្សារក្នុងស្រុក ដោយបានកំពុងបន្តកើនឡើង និងបានក្លាយជាឧស្សាហកម្ម ប្រតិគមន៍ ជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិវត្តន៍រីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នេះថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងបានកំពុងយកចិត្តទុក ដាក់ខ្ពស់ តាមរយៈការគាំទ្រផ្នែកថវិកា ការជំរុញបណ្តុះបណ្តាលជំនាញដល់ម្ចាស់សហគ្រាស នៅតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញ ឱ្យវិស័យក្លាយជាឆ្អឹងខ្នងពិតប្រាកដ គាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។

ឧកញ៉ាបណ្ឌិត បន្តថា ជុំវិញការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាវិញ ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើ ពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានបន្តកើនឡើងគួរគត់សម្ភាល់ ជាពិសេសទំហំនៃនាំចេញទំនិញរបស់កម្ពុជា ដែលគាំទ្រដោយ វិស័យឧស្សាហកម្មជាចម្បង។ ការរីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក បាននិងកំពុងគាំទ្រ និងបង្ហាញឱ្យឃើញនូវការរីកចម្រើន សហគ្រាសធុនតូច និងមធ្យមជាបណ្តើរៗ តាមរយៈនៃការផ្គត់ផ្គង់វត្ថុធាតុដើមបម្រើដល់ឧស្សាហកម្មធុនធំទាំងនោះ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងផងដែរ ថា នៅពេលដែលឧស្សាហកម្មរីកចម្រើន ច្បាស់ណាស់វានឹងត្រូវការបណ្តាសហគ្រាសធុនតូច និងមធ្យមគាំទ្របន្ថែម ដែលហៅថា ឧស្សាហកម្មប្រតិគមន៍។ ដូច្នេះនៅពេលដែលឧស្សាហកម្មធុនធំចូលមកកាន់តែច្រើន គឺត្រូវការចាំបាច់គាំទ្រពី SMEs នៅក្នុង ដំណើរការផលិត, បញ្ហានេះ សម្រាប់ SMEs ខ្លួនឯង ក៏ត្រូវការបណ្តុះបណ្តាលជំនាញឱ្យបានច្បាស់លាស់ ដើម្បីផលិតឱ្យចំគោលដៅ ដែលវិស័យឧស្សាហកម្មត្រូវការ និងប្រកបដោយស្តង់ដារ គឺជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងមិនអាចខ្វះបាន។

សូមបញ្ជាក់ថា ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ ចំពោះសហគ្រាសដែលស្ថិតនៅក្នុងក្របខណ្ឌរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រសួងជំរុញចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ផ្នែកកម្មាន្តសាល បានចំនួនជាង ១ ២៩២ មូលដ្ឋាន ក្នុងនោះបើគីតត្រឹមបំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបានចំនួនសរុបជិត ៤៤ ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិនស្រ្តីជាង ៨ ពាន់មូលដ្ឋាន និងបង្កើតកំលាំងពលកម្មសរុប បានចំនួន ប្រមាណ ៤៧ ម៉ឺននាក់ ស្រ្តីជាង ១៤ ម៉ឺននាក់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm