នៅហាងលក់ទំនិញជាច្រើនទូទាំងសហរដ្ឋអាមេរិក អ្នកទិញទំនិញកំពុងប្រញាប់ប្រញាល់ទិញឥវ៉ាន់ស្តុកទុក ដើម្បីបានតម្លៃល្អ មុនពេលពន្ធថ្មីលើប្រទេសចិន ដែលបានប្រកាសជាលើកដំបូងដោយលោកប្រធានាធិបតី Donald Trump នៅថ្ងៃទី០២ ខែមេសា បញ្ជូនរលករញ្ជួយតាមខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃកើនឡើង។
រលកនៃក្ដីបារម្ភរបស់អ្នកប្រើប្រាស់អាមេរិក កំពុងវាយលុកប្រទេសនេះ ខណៈប្រជាជននត្រៀមខ្លួនសម្រាប់ការដំឡើងថ្លៃដ៏ខ្ពស់កប់ពពកលើទំនិញប្រចាំថ្ងៃ។ រាប់ចាប់ពីសំលៀកបំពាក់បុណ្យហាឡូវីន ដល់យានជំនិះនានា ទំនិញនៅសហរដ្ឋអាមេរិក ហៀបនឹងឡើងថ្លៃខ្លាំង ដោយសារការបង្ក្រាបពាណិជ្ជកម្មចុងក្រោយបង្អស់របស់លោក Trump។

របាំងពន្ធរបស់លោករួមមានពន្ធ ១៤៥% លើការនាំចូលរបស់ចិន ជាច្រើន រួមទាំងតួលេខ ២៤៥% លើទំនិញជ្រើសរើសមួយចំនួន ហើយវិធានការពន្ធនេះកំពុងកំណត់ឡើងវិញពីមធ្យោបាុយដែលក្រុមគ្រួសារអាមេរិកទិញទំនិញ និងការត្រៀមខ្លួនរបស់អាជីវកម្មខ្នាតតូចសម្រាប់ប៉ុន្មានខែខាងមុខ។
ក្រុមហ៊ុនជាច្រើន ព្រមទាំងអ្នកលក់រាយខ្នាតធំដូចជា Shein និង Temu បានព្រមានអតិថិជនរួចហើយថា ក្រុមហ៊ុនទាំងពីរនេះនឹងដំឡើងតម្លៃទំនិញចាប់ពីថ្ងៃទី២៥ ខែមេសា ដោយសារតែ "ជំហានថ្មីៗនៃច្បាប់ពាណិជ្ជកម្មសកល និងពន្ធគយដ៏ខ្ពស់"៕

