ប្រទេសជប៉ុន បានកែប្រែពាក្យនៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេល៨ខែដោយប្រើពាក្យ «ភាពមិនប្រាកដប្រជា» ដោយនិយាយយោងទៅលើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ របាយការណ៍របស់រដ្ឋាភិបាលសម្រាប់ខែមេសានេះ មានការវាយតម្លៃជាមូលដ្ឋានថា «សេដ្ឋកិច្ចជប៉ុន កំពុងងើបឡើងវិញក្នុងល្បឿនមធ្យម»។
របាយការណ៍បានពិពណ៌នាអំពីអារម្មណ៍អ្នកប្រើប្រាស់ខណៈបង្ហាញពី «សំឡេងខ្សោយ» ប៉ុន្តែមានសញ្ញាថាការប្រើប្រាស់កំពុងកើនឡើងក្នុងពេលមានការធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល។ របាយការណ៍នេះ និយាយថាការនាំចេញទទួលបានសន្ទុះមួយចំនួនដោយសារការនាំចេញរថយន្ត និងទំនិញផ្សេងៗទៀត កាន់តែច្រើនជាងមុន។
ប៉ុន្តែសម្លឹងទៅខាងមុខ របាយការណ៍និយាយថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកអាចធ្វើឲ្យប៉ះពាល់ដល់ផែនការអាជីវកម្មក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុន។
ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សានៃគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតប។