មន្ត្រីជាន់ខ្ពស់របស់បុរីវ៉ាទីកង់ Kevin Ferrell បានប្រកាសឲ្យដឹងថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គតហើយ នៅព្រឹកថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ។
លោក Farrell បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា៖ «នៅវេលាម៉ោង ៧:៣៥ព្រឹកនេះ (ម៉ោងក្នុងស្រុក) សម្ដេចសង្ឃទីក្រុងរ៉ូម ប៉ាប ហ្វ្រង់ស៊ីស បានយាងត្រលប់ទៅរកព្រះវរបិតាវិញហើយ។ ពេញមួយព្រះជីវិតរបស់ព្រះអង្គ ត្រូវបានឧទ្ទិសដល់ការបម្រើព្រះអម្ចាស់ និងសាសនាគ្រិស្ត»។

សេចក្ដីប្រកាស បានបន្ថែមថា៖ «ព្រះអង្គបានបង្រៀនយើងឲ្យរស់នៅដោយមានតម្លៃតាមពាក្យប្រៀនប្រដៅរបស់សាសនា ប្រកបដោយភាពស្មោះត្រង់ ភាពក្លាហាន និងក្ដីមេត្តាជាសកល ជាពិសេសសម្រាប់អ្នកក្រីក្រ និងអ្នកដែលមានចំណេះដឹងទាបបំផុត។ ដោយមានការដឹងគុណយ៉ាងក្រៃលែង ចំពោះគុណូបការៈរបស់ព្រះអង្គ ក្នុងនាមជាអ្នកគោរពបូជាដ៏ពិតប្រាកដ ចំពោះព្រះអម្ចាស់យេស៊ូគ្រិស្ត យើងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស យាងទៅកាន់សុគតិភព»។
សូមបញ្ជាក់ថា សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ដែលជាប្រមុខដឹកនាំអាមេរិកឡាទីនដំបូងគេនៃព្រះវិហាររ៉ូម៉ាំងកាតូលិក បានសោយទីវង្គត ក្នុងព្រះជន្ម ៨៨ព្រះវស្សា។ ព្រះអង្គមានបញ្ហាព្រះសុខភាពផ្សេងៗជាច្រើន អំឡុងការកាន់តំណែងជាសម្តេចសង្ឃ ១២ព្រះវស្សាមកនេះ៕
